adverise with khmeread Guardiola i want to coach

លោក Guardiola ចាក​ចេញពី Bayern Munich គឺ​ចង់​មក​ដឹកនាំ Man City

លោកគ្រូ​បង្វឹក Pep Guardiola បានបង្ហាញ​ខ្លួន​នៅក្នុង​សន្និសីទកាសែត ដើម្បី​បញ្ជាក់​ពីអ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​គាត់​សម្រេចចិត្ត​ចាកចេញ​ពី​ក្លឹប Bayern Munich នៅ​ចុងរដូវ​កាល​នេះ​។ គាត់​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា "​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាកចេញ​នោះ​គឺ​សាមញ្ញ ខ្ញុំ​ចង់​ដឹកនាំ​នៅ​ក្របខ័ណ្ឌ Premier League"​។​

​អតីត​គ្រូបង្វឹក​របស់ Barcelona រូបនេះ​បាន​បន្តទៀតថា "​ខ្ញុំ​នៅតែ​យល់ថា​ខ្លួន​ខ្ញុំ​ជា​គ្រូបង្វឹក​នៅ​ក្មេងខ្ចី​។ ខ្ញុំ​នៅមាន​ពេលវេលា​ច្រើន​សម្រាប់​ការប្រកួត​។ ខ្ញុំ​ត្រូវការ​ការប្រកួតប្រជែង​ថ្មី​។ ខ្ញុំ​ពិតជា​មាន​សេចក្ដី​អំណរ​ជាខ្លាំង​ចំពោះ Bayern ដែល​នៅតែមាន​ជំនឿ​មកលើ​រូបខ្ញុំ​"​។​

​អ្នកសារព័ត៌មាន អង់គ្លេស និង​អាល្លឺម៉ង់ បាន​ប៉ាន់​ស្មានថា គាត់​កំពុង​ស្ថិតនៅលើ​វិថី​ឆ្ពោះទៅ​ទីក្រុង Manchester ដើម្បី​ដឹកនាំ​ក្រុម​សេដ្ឋី​អារ៉ាប់ Manchester City៕

adverise with khmeread
ប្រភព៖ ​ម៉ា​កា​

មតិយោបល់