adverise with khmeread Michelle keegan mark wright

Mark Wright និង Michelle Keegan បដិសេធការអះអាងរបស់មិត្តភក្តិ

    Michelle Keegan បានសរសេរបង្ហាញអារម្មណ៍នឹកដល់ស្វាមី Mark Wright នៅសប្តាហ៍នេះ ខណៈពេលនាងគាំទ្រស្វាមីបន្ទាប់ពីមានជម្លោះនៅកម្មវិធី V Festival។

    តារាស្រីក្នុងរឿងStunning បានច្រានចោលពាក្យចចាមអារ៉ាមលែងលះគ្នាច្រើនខែមកហើយ ហើយឥឡូវនេះមិត្តភក្តិម្នាក់ក្នុងចំណោមមិត្តភក្តិរបស់ប្តីប្រពន្ធមួយគូនេះបានសារភាពថា វាមិនមែនជារឿងងាយស្រួលទេនៅឆ្នាំដំបូងក្នុងឋានៈជាប្តីប្រពន្ធនោះ។
 
    មិត្តភក្តិមិនប្រាប់ឈ្មោះម្នាក់បាននិយាយថា “ឆ្នាំដំបូងហាក់ដូចជាពិបាកខ្លាំងណាស់ ហើយពួកគេនៅបែកគ្នាច្រើនជាងរស់នៅជុំគ្នា។រឿងរ៉ាវរវាងអ្នកទាំងពីរគឺពិតជាប្រែប្រួលមិនចេះចប់។ ពួកគេគ្មានពេលវេលានៅក្បែរគ្នា មិនរួមដំណេក មិនទទួលទានអាហារជុំគ្នា
មិនចេញទៅកម្សាន្តជាមួយគ្នា ដូចដែលប្តីប្រពន្ធដទៃទៀតធ្វើនោះទេ”។

    Michelle វ័យ២៩ឆ្នាំ បានបង្ហាញមុខ ដោយមិនឃើញមានពាក់ចិញ្ចៀនច្រើនលើកច្រើនសា ប៉ុន្តែនាងអះអាងថាដោយសារតែនាងបារម្ភខ្លាចបាត់នៅពេលកំពុងថតភាពយន្ត។

    គេមិនបានឃើញអ្នកទាំងពីរនៅក្បែរគ្នា៦សប្តាហ៍មកហើយ ហើយអ្នកគាំទ្របានទទួលឲ្យ Michelle បោះបង់ Mark វ័យ២៩ឆ្នាំបន្ទាប់ពីលោកពាក់ព័ន្ធនឹងជម្លោះ។

    ប៉ុន្តែនាងនៅតែស្រឡាញ់ Mark ហើយបានសរសេរនៅលើប្លក់ផ្ទាល់ខ្លួនថា នាងនឹកតារាភាពយន្តរូបនេះ ខណៈពេលកំពុងធ្វើការងារ។នាងបានបន្ថែមទៀតថា នាងត្រៀមខ្លួនចំណាយពេលជាមួយ Mark ឆាប់ៗនេះផងដែរ៕ 

adverise with khmeread

មតិយោបល់