adverise with khmeread Tea party 003

ប៉ូលិស​និង​ក្មេងស្រី​អាយុ ២ ឆ្នាំ​ក្លាយជា​មិត្ត​មិន​ទំនង​សោះ ប៉ុន្តែ​មូលហេតុ​នៅ​ពីក្រោយ​មិត្តភាព​នេះ​ទើប​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​

    ​មួយឆ្នាំ​មុន មន្ត្រីប៉ូលិស​ម្នាក់​នៅក្នុង​ទីក្រុង Rowelett បាន​ជួយសង្គ្រោះ​ជីវិត​ក្មេងស្រី​ដ៏​មានសំណាង​ម្នាក់​។ Bexley Norvell អាយុ ១ ឆ្នាំ​បាន​ឆ្លាក់​កាក់ និង​ឈប់​ដកដង្ហើម ម្ដាយ​របស់​នាង​បាន​តេ​ទៅ ៩១១ និង​មន្ត្រីប៉ូលិស​លោក Patrick Ray បាន​ឆ្លើយតប​នៅពេលនោះ​។​

​    ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​ឆ្នាំ ២០១៥ ជាមួយនឹង​វេ​ប​សាយ CBS Local បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ​លោក Ray បាន​និយាយថា​គាត់​គ្រាន់តែ​ធ្វើតាម​តួនាទី​ប៉ុណ្ណោះ ហើយ​គាត់​មាន​អារម្មណ៍​មានសំណាង​ណាស់​ដែល​បាន​ជួយ​ដល់​ក្មេងស្រី​តូច​នោះ​។​

​    ​ឥឡូវ​រយៈពេល​មួយឆ្នាំ​ហើយ លោក Ray បាន​ទៅ​ជប់លៀង​ផឹក​តែ​អញ្ជើញ​ដោយ​ម្ដាយ​របស់ Bexley លោកស្រី Tammy​។ Tammy ធ្វើ​ពិធីជប់លៀង​ផឹក​តែ​នេះ​ដើម្បី​អរគុណ​ទៅដល់ Ray និង​ជា​វិធី​មួយ​ដើម្បី​បង្កើត​អនុស្សាវរីយ៍​ពិសេស​នៃ​ការ​សងគុណ​។ លោកស្រី​នឹកឃើញ​គំនិត​នេះ​ឡើង​បន្ទាប់ពី​ការបាញ់សម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​នៅ​ក្រុង​ដា​ឡាស​។​

​    ​លោកស្រី​និយាយថា "​អ្វីៗ​ទាំងអស់​ដែល​បាន​កើតឡើង​ក្នុង​ទីក្រុង​ដា​ឡាស យើង​គ្រានតែ​ចង់បង្ហាញ​ប៉ូលិស​ក្នុង​ផ្លូវ​វិជ្ជមាន​មួយ​។ មាន​មនុស្ស​អាក្រក់​ច្រើន​នៅក្នុង​ការងារ​ជា​ប៉ូលិស ប៉ុន្ដែ​មិនមាន​វីរបុរស​ច្រើន​ទេ​នៅក្នុង​ការងារ​ជា​ប៉ូលិស​"​។​

​    ​Ray និយាយ "​ខ្ញុំ​ត្រូវបាន​អញ្ជើញ ដែល​មិនអាច​បដិសេធ​បាន​"​។ 

​    ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​សម្រាប់​ប៉ូលិស​នៅ​អាមេរិក គ្រួសារ​លោកស្រី Tammy បានបង្ហាញ​ការជំរុញ​លើកទឹកចិត្ត​សម្បើម​ណាស់​ដល់​នាយប៉ូលិស​គ្រប់រូប​តាមរយៈ​ការភ្ជាប់​ទំនាក់ទំនង​លោក Ray ជាមួយ​កូនស្រី​អាយុ ២​ខួប​របស់គាត់​៕

adverise with khmeread
ប្រភព៖ huffington post

អ្នកនឹងចូលចិត្ត

មតិយោបល់