adverise with khmeread 1

អ្នកជំនាញ​អូស្ត្រាលី​៖ "​គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាព​ឡើយ​" រញ្ជួយ​ដី​ដ៏​អាក្រក់​ជុំវិញ​ពិភពលោក​នឹង​មកដល់​នៅពេល​ខាងមុខ​

    ​លោក​បណ្ឌិត Behzad Fatahi រស់នៅ​ស៊ីតនី ដែល​ជំនាញ​ខាង​បច្ចេកទេស​ភូ​គម្ព​សាស្ត្រ និង​វិស្វកម្ម​រញ្ជួយ​ផែនដី បាន​និយាយ​ទាំង​បារម្ភ​ថា គ្មាន​មនុ​ស្សណា​ម្នាក់​ក្នុង​ពិភពលោក​នេះ​មាន​សុវត្ថិភាព​ពី​រញ្ជួយ​ដី​ដ៏​ប្រល័យ​នោះឡើយ​។ 

​    ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​រូបនេះ​និយាយថា "​រញ្ជួយ​ដី ៦ រិ​ច្ឆ​ទ័​រ​ជិត​កើតឡើង​នៅក្នុង​មជ្ឈិមបូព៌ា ឥណ្ឌា ចិន ជប៉ុន និង​អាមេរិក​ហើយ​។ មាន​ស្នាម​រញ្ជួយ​ផែនដី​មួយចំនួន​មិនទាន់​បញ្ចេញ​ថាមពល​របស់​វា​ជា​យូរ​មកហើយ​។ រ​ញ្ជួ​ន​ដី​យ៉ាងតិច ៥ ទៅ ១០ នឹង​កើតឡើង ប៉ុន្តែ​យើង​មិនដឹងថា​វា​នឹង​កើតឡើង​ពេលណា​ទេ​"​។​

​    ​លោក​បណ្ឌិត Fatahi ក៏បាន​ប្រាប់​វេ​ប​សាយ news.com.au ដែរ​ថា ស្នាម​ប្រេះ​ផែនដី​ដ៏​វែង​នៅ​ស្រទាប់ផែនដី មិនទាន់មាន​រញ្ជួយ​ដី​ប៉ះចំ​ពីលើ​វា​នៅឡើយ​ទេ ដូច្នេះ​បើ​រញ្ជួយ​ដី​កាន់តែខ្លាំង​កើតឡើង ស្នាម​ទាំងនេះ​ទំនងជា​នឹងត្រូវ​កម្រើក​ដូចគ្នា​ដែរ​។ 

​    ​លោក​និយាយថា ឧទាហរណ៍​ជាក់ស្តែង រញ្ជួយ​ដី ៧,៨ រិ​ច្ឆ​ទ័​រ​ដែល​វាយប្រហារ​នេ​ប៉ាល់​ឆ្នាំមុន សម្លាប់​មនុស្ស ៨.០០០ នាក់​។ 

​    ​ការព្រមាន​របស់លោក​ធ្វើឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​តំបន់​មួយ​នៅ​អ៊ីតាលី​រង​ការវាយប្រហារ​ដោយ​រញ្ជួយ​ដី ៦,២ រិ​ច្ឆ​ទ័​រ​។ មនុស្ស​យ៉ាងតិច ២៦៨ នាក់​ស្លាប់ និង​រាប់រយ​នាក់​ទៀត​រងរបួស​៕ 

​ប្រភព​៖ ដេលី​ស្តា

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់