1 copy

ធ្លាប់​ទុក​លុយ​ប្រចាំ​កាបូប​ទេ​? អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​ពេល​ដឹងថា ឆ្នាំ​របស់​អ្នក​ទាក់ទង​នឹង​លេខ​ចុងក្រោយ​លើ​ក្រ​ដាល​ប្រាក់​

    ​មនុស្ស​គ្រប់គ្នា​តែងតែមាន​លុយ​ប្រចាំ​កាបូប​ក្នុង​គោលបំណង​ជាច្រើន ដូចជា បង្ការ​គ្រា​ដាច់​លុយ ទុក​សម្រាប់​នាំ​លាភ ឬ ទុកជា​របស់​អនុស្សាវរីយ៍​ដែល​សាច់ញាតិ​ផ្តល់ឱ្យ​។​ល​។ ប៉ុន្តែ​លោកអ្នក​មាន​ដឹង​ទេ​ថា លេខ​ចុងក្រោយ​គេ​លើ​ក្រដាសប្រាក់​មាន​ជាប់ទាក់ទង​នឹង​ឆ្នាំ​កំណើត​របស់​អ្នក​? ជាការ​ពិត តាម​ក្បួនហោ​រាស្ត្រ​បុរាណ​ចិន ក្រដាសប្រាក់​គឺជា​ហុងស៊ុយ​នាំ​សំណាង​ពូកែ​លេខ​មួយ ប្រសិនបើ​អ្នកចេះ​ជ្រើសរើស​លេខ​ហុងស៊ុយ​ឱ្យ​ត្រូវ​នឹង​ឆ្នាំ​កំណើត​របស់​អ្នក​។ ហើយ​ប្រភេទ​ក្រដាសប្រាក់​ក៏​សំខាន់​ដូចគ្នា ឆ្នាំ​ទាំង ១២ គួរ​កាន់​ក្រដាសប្រាក់ សន្លឹក ២០, ៥០ និង ១០០​។ 

​    ​ខាងក្រោម​នេះ​ជា​ឆ្នាំ ដែល​ត្រូវ​នឹង​ក្រដាសប្រាក់ និង​លេខ​ចុងក្រោយ​លើ​ក្រដាសប្រាក់​នោះ​៖ (​សន្ម​ត់​ជា​លុយ​ដុល្លារ​)
​    ​១. ឆ្នាំជូត​
​    ​គួរ​ទុក​លុយ​ក្រដាស ២០ ដែលមាន​លេខ​ចុង​គឺ ៧​។​

​    ​២. ឆ្នាំឆ្លូវ​
​    ​គួរ​ទុក​លុយ​ក្រដាស ៥០ ដែលមាន​លេខ​ចុង​គឺ ២​។​

​    ​៣. ឆ្នាំខាល​
​    ​គួរ​ទុក​លុយ​ក្រដាស ២០ ដែលមាន​លេខ​ចុង​គឺ ៥​។​

​    ​៤. ឆ្នាំថោះ​
​    ​គួរ​ទុក​លុយ​ក្រដាស ១០០ ដែលមាន​លេខ​ចុង​គឺ ៦​។​

​    ​៥. ឆ្នាំរោង​
​    ​គួរ​ទុក​លុយ​ក្រដាស ៥០ ដែលមាន​លេខ​ចុង​គឺ ៣​។​

​    ​៦. ឆ្នាំម្សាញ់​
​    ​គួរ​ទុក​លុយ​ក្រដាស ១០០ ដែលមាន​លេខ​ចុង​គឺ ៤​។​

​    ​៧. ឆ្នាំមមី​
​    ​គួរ​ទុក​លុយ​ក្រដាស ២០ ដែលមាន​លេខ​ចុង​គឺ ៦​។​

​    ​៨. ឆ្នាំមមែ​
​    ​គួរ​ទុក​លុយ​ក្រដាស ៥០ ដែលមាន​លេខ​ចុង​គឺ ១​។​

​    ​៩. ឆ្នាំវក​
​    ​គួរ​ទុក​លុយ​ក្រដាស ២០ ដែលមាន​លេខ​ចុង​គឺ ៤​។​

​    ​១០. ឆ្នាំរកា​
​    ​គួរ​ទុក​លុយ​ក្រដាស ២០ ដែលមាន​លេខ​ចុង​គឺ ៩​។​

​    ​១១. ឆ្នាំច​
​    ​គួរ​ទុក​លុយ​ក្រដាស ១០០ ដែលមាន​លេខ​ចុង​គឺ ០​។​

​    ​១២. ឆ្នាំកុរ​
​    ​គួរ​ទុក​លុយ​ក្រដាស ៥០ ដែលមាន​លេខ​ចុង​គឺ ៤៕

ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់