adverise with khmeread 1

រឿង ៦ យ៉ាង អ្នក​មិនគួរ​ធ្វើ​ទេ​អំឡុង​ការមកដល់​របស់​ភព Mercury (​ពីថ្ងៃ​ទី ៣០ សីហា​-២២ កញ្ញា​)

    ​រាល់​ព្រឹត្តិការណ៍​តារាសាស្ត្រ​ទាំងអស់​ដែល​កើតឡើង​រាល់​ឆ្នាំ គ្មាន​ព្រឹត្តិការណ៍​ណាមួយ​គួរឱ្យ​ព្រួយបារម្ភ​ជាង​ការមកដល់​របស់​ភព Mercury នោះឡើយ​។ នៅ​អំឡុងពេល​ភព​នេះ​បង្ហាញខ្លួន (​ពីថ្ងៃ​ទី ៣០ សីហា​-២២ កញ្ញា​) វា​បានធ្វើ​បំលាស់​ទី​បញ្ច្រាស​ថយក្រោយ​។ 

​    ​ឧទាហរណ៍​ឱ្យ​ស្រួល​យល់ ប្រសិនបើ​អ្នករត់​ជា​រង្វង់​ច្រើន​ជុំ ពេលនោះ​អ្នក​ច្បាស់​ជា​ដើរ​ត្រេ​ត​ត្រត និង​ជួនកាល​ដើរ​ថយក្រោយ​ទាំង​វិលវល់ មិនដឹង​ឆ្វេង មិនដឹង​ស្តាំ​នោះឡើយ​។​

​     ការមកដល់​របស់​ភព Mercury គឺ​បែប​នេះឯង ហើយ​វា​កើតឡើង ៤ ដង​ក្នុង​មួយឆ្នាំ​។ តាម​ក្បួន​តារាសាស្ត្រ ភព​នេះ​មាន​ឥទ្ធិពល​ទៅលើ​បណ្តាញ​ទូរ​គ​នាគ​មន៍ ការគិត​របស់​មនុស្ស និង​ការធ្វើដំណើរ​។ នេះ​មានន័យថា នៅពេល​ភព​នេះ​មកដល់​រាល់​ការគិត ការធ្វើដំណើរ និង​បណ្តាញ​ទំនាក់ទំនង​គឺ​នឹង​ជួប​បញ្ហា​វិលវល់ គ្មាន​ទិស​តំបន់ ហើយ​ការគិត​របស់​មនុស្ស​ក៏មាន​ការប្រែប្រួល​អំឡុងពេល​នេះដែរ​។ ដូច្នេះហើយ​វា​ជាការ​ចាំបាច់​ណាស់ដែ​លអ្ន​ក​មិន​ត្រូវធ្វើ​រឿង​ទាំង ៦ ដូចខាងក្រោម​៖

​    ​១. ​កុំ​ចរចា​កិច្ចព្រមព្រៀង​ថ្មី​។ ការប្តូរ​ចិត្ត​អាច​នឹង​កើតឡើង​អំឡុង​ពេលនេះ​។​
​    ​២. កុំ​ចាប់ផ្តើម​គម្រោងការ​ថ្មី ព្រោះ​ហានិភ័យ​បរាជ័យ​មាន​ខ្ពស់​។ 
​    ​៣. កុំ​រៀបចំ​កិច្ចប្រជុំ​ណាមួយ​ឱ្យសោះ​។ ការយល់ច្រឡំ​នឹង​កើតឡើង​នៅ​អំឡុង​ពេលនេះ​។ 
​    ​៤. កុំ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ព្រោះ​អាច​ជួប​គ្រោះថ្នាក់ ឬ​បាត់​របស់​។​
​    ​៥. កុំ​ដើរ​ទិញ​ទំនិញ​។ ហានិភ័យ​ទិញ​ចំ​ទំនិញ​ក្តៅក្រហាយ ឬ ទំនិញ​ក្លែងក្លាយ​មាន​ខ្ពស់​។​
​    ​៦. កុំ​ជួសជុល​រថយន្ត សូវ​គួរ​ខ្ចី​យានជំនិះ​គេ ឬ​ជិះ​តាម​មធ្យោបាយ​សាធារណៈ​៕

adverise with khmeread
ប្រភព៖ Huffington Post

អ្នកនឹងចូលចិត្ត

មតិយោបល់