ជាមួយនឹងព្រឹត្តិការណ៍អូឡាំពិករីយ៉ូហាក់បីដូចជាមិនសូវទាក់ទាញ ជប៉ុននឹងត្រៀមនាំចំណីរូបភាពមិនធ្លាប់មាននៅព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ ២០២០ ខណៈដែលគម្រោងដ៏អស្ចារ្យមួយកំពុងស្ថិតក្នុងដំណើរការ។
ជប៉ុននឹងត្រៀមផ្សាយផ្ទាល់ព្រឹត្តិការណ៍អូឡាំពិកតូក្យូក្នុងកម្រិត 8K (Super Hi-Vision) ធំជាង 4K ទ្វេដង។
បច្ចេកវិជ្ជា 4k សព្វថ្ងៃគឺជាបច្ចេកវិជ្ជាចុងក្រោយបង្អស់នៃអេក្រង់កញ្ចក់ទូរទស្សន៍ទៅហើយ ប៉ុន្ដែមហិចតាជប៉ុនចង់បង្កើតទំហំទូរទស្សន៍មានអេក្រង់ 8K ក្នុងគោលបំណងទាក់ទាញអ្នកមើលព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ ២០២០ ។
ទូរទស្សន៍នោះនឹងមានទំហំ Resolution ៧.៦៨០ គុណនឹង ៤.៣២០ ភិចសែលធំជាងទូរទស្សន៍ 4k ប្រាំដងឯណោះ។ ហើយអ្នកត្រូវការ ១០ ម៉ឺនដុល្លារដើម្បីយកទូរទស្សន៍នេះទៅផ្ទះរបស់អ្នក។
យ៉ាងណាមិញ តាមរបាយការណ៍អះអាងថា ក្រុមហ៊ុន Panasonic និង Sony និងក្រុមហ៊ុនផ្សេងទៀតនឹងចាប់ដៃគូជាមួយគ្នាក្នុងការបង្កើតបច្ចេកវិជ្ជាមួយនេះឱ្យបានមុនពេលព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ៕
