adverise with khmeread 1

ញាក់សាច់​! ពួក ISIS កំពុង​បង្ហាត់​ក្មេង​អង់គ្លេស ៥០ នាក់​ឱ្យ​ចេះ​សម្លាប់​មនុស្ស​តាំងពី​តូចក្រូចឆ្មា​

    ​នៅក្នុង​វីដេអូ​មួយ​បានបង្ហាញ​ពី​ក្មេងប្រុស ៥ នាក់​ដែល​ស្លៀកពាក់​ឈុត​ទាហាន​នៅលើ​វាល​ខ្សាច់ បាន​ឈរ​នៅ​ពីមុខ​បុរស ៥ នាក់​នៅក្នុង​ឈុត​ពណ៌​ទឹកក្រូច​។ ក្នុងចំណោម​នោះ មាន​ក្មេងប្រុស​ម្នាក់​បាន​ស្រែក​ជា​ភាសា​អារ៉ាប់ ហើយ​ក្មេង​ទាំងអស់​បាន​លើក​កាំភ្លើង​របស់​ពួកគេ មុននឹង​បាញ់សម្លាប់​អ្នកទោស ដែល​ត្រូវ​បានដឹងថា ជា​ក្រុម​អ្នក​ប្រយុទ្ធ​អំបូរ​ឃឺ​ដ​។​

​    ​ក្មេងប្រុស​ទាំងនេះ​ត្រូវបាន​ជឿថា មកពី​ចក្រភព​អង់គ្លេស អេ​ហ្ស៊ី​ប តួ​ក​គី ទុយ​នេ​ស៊ី និង​អ៊ូ​បេ​គី​ស្ថាន​។​

​    ​យោងតាម The Sun បានឱ្យដឹងថា ក្មេងប្រុស​ដែល​ឈរ​នៅ​លំដាប់​ទី ២ រាប់​ពី​ខាងស្តាំ ត្រូវបាន​ស្គាល់​ឈ្មោះថា Abu Abdullah al-Britani ប៉ុន្តែ​គេ​នៅ​មិនទាន់​អាច​បញ្ជាក់​ការអះអាង​នេះ​នៅឡើយ​ទេ​។​

​    ​មានការ​លើកឡើង​ទៀតថា ក្មេងប្រុស​នេះ​ប្រហែលជា​កូនប្រុស​របស់​ជន​ជី​ហាត​សញ្ជាតិ​អង់គ្លេស​ឈ្មោះ Abdullah al-Britani ដែល​បាន​រៀបការ​នៅ​ប្រទេស​ស៊ី​រី ហើយ​បន្ទាប់មក​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​។​

​    ​គេ​ជឿថា យ៉ាងហោចណាស់ ក្មេង​ចក្រភព​អង់គ្លេស​ចំនួន ៥០ នាក់​កំពុង​រស់នៅក្នុង​តំបន់​ដែល​ពួក ISIS គ្រប់គ្រង​។​

​    ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អឺរ៉ុប​បាន​និយាយថា ក្រុម​ភេរវកម្ម​នេះ​កំពុង​បង្វឹក​ក្មេងៗ​ដើម្បី​ក្លាយជា​ភេរវ​ករ​ជំនាន់​ក្រោយ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់