adverise with khmeread 00

យកដំបងឈើជាប់ដែកគោលសំពងបែកក្បាលប៉ូលិសឃាត់២នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​បន្ទាប់ពី​បាន​ប្រើ ហិង្សា​ដោយ​ចេតនា​យក​ដំបង​ឈើ​ជាប់​ដែកគោល​វាយ​សំពង​បែកក្បាល​សន្លប់​នៅ​ចំណុច​មុខ សិប្បកម្ម​សំបក​ដប  ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី ៥​មករា​ឆ្នាំ​២០១៥​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ឃាង គឹម​ស្រ៊ុន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​សិប្បកម្ម និង​២-​ជនសង្ស័យ​ឈ្មោះ​ឃាង សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​សិប្បកម្ម ទាំងពីរ​នាក់​បងប្អូន​ស្នាក់ នៅ ក្នុង​សិប្បកម្ម​ខាងលើ ។​
    ចំណែក​ជនរងគ្រោះ​ឈ្មោះ ភិន សុខ​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ សិប្បកម្ម ស្នាក់​នៅក្នុង​សិប្បកម្ម​ខាងលើ របួស​ធ្លុះ​ក្បាល​ដោយសារ​ដំបង​មាន​ដែកគោល​។​
    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ ទាំងពីរ​នាក់​បងប្អូន និង​ជនរងគ្រោះ ទាស់​ពាក្យសម្តី​គ្នា​រឿង​ការងារ ។​ពេលនោះ​ជនសង្ស័យ​ឈ្មោះ​ឃាង សំណាង បាន​យក​ដំបង​ឈើ​ជ្រុង ជាប់​ដែកគោល​វាយ​ទៅលើ​ជនរងគ្រោះ ចំក្បាល​មុត​ដែកគោល បែក​ឈាម​សន្លប់​បាត់ស្មារតី​តែម្តង​។​
    ពេលនោះ​សមត្ថកិច្ច​បុ​៉​ស្ត៍​ចុះមក​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ទាំងពីរ​នាក់ បងប្អូន​និង​ដំបង​ឈើ​ជ្រុង​មួយ​ដើម នាំយកមក​បុ​៉​ស្តិ៍​សាកសួរ ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល នៅ​គ្លី​នី​ក​ឯកជន​ក្បែរ​នោះ ។​
    បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត  ៕​

adverise with khmeread

មតិយោបល់