adverise with khmeread People avoid fi

មនុស្ស ៥ ប្រភេទ​នេះ បើ​ជួប​ហើយ គួរ​ចៀស​ដើម្បី​ជីវិត​ផូរផង់​! ចំណុច​ចុងក្រោយ​គួរឱ្យខ្លាច​ជាងគេ​

    ​ការជ្រើសរើស​មនុស្សម្នា​ក់មក​នៅក្បែរ​ខ្លួន គឺ​មិន​ប្រកាន់​ថា​មាន​ឬក៏​ក្រ​ទេ ប៉ុន្ដែ​អ្នក​ក៏​គួរ​មានការ​យល់ដឹង​ពី​ច​រិ​ក​មនុស្ស​ទាំង​នោះដែរ​។ ពួកគេ​អាច​នឹង​ធ្វើបាប​ផ្លូវចិត្ត​និង​រាងកាយ​របស់​អ្នក ប្រសិនបើ​អ្នក​ជួប​មនុស្ស​ប្រាំ​ប្រភេទ​នេះ​។​

​    ​១. មនុស្ស​ឧបាយកល​
​    ​មនុស្ស​ឧបាយកល​គឺជា​មនុស្ស​ដែលមាន​ចេតនា​ប្រើ​អំណាច និង​កេងប្រវ័ញ្ច​ជនរងគ្រោះ​ដើម្បីឱ្យ​បម្រើ​ផលប្រយោជន៍​របស់ខ្លួន​។ មនុស្ស​នេះ​ចូលចិត្ត​យក​អ្នក​ដាក់​ក្នុង​បញ្ហា​របស់ខ្លួន នៅពេល​គេ​ជួប​វិបត្តិ​ដោយសារ​កំហុស​ខ្លួនឯង​។ ទន្ទឹមនឹងនោះ​ពួកគេ​ខ្វះ​ការគោរព និង​អសីលធម៌​ណាស់​។ មនុស្ស​ដូច្នេះ​អ្នក​គ្មាន​អ្វីដែល​ត្រូវ​ស្ដាយស្រណោះ​ទេ​។​

​    ​២. មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​រឿង​ដដែលៗ ដោយ​ពួកគេ​ដឹងថា​រឿង​នោះ​ធ្វើឱ្យ​អ្នកតូច​ចិត្ត​
​    ​មិត្ត​ល្អ និង​គ្រួសារ​ល្អ ពួកគេ​នឹង​ដឹង​ពី​កំហុស និង​មិន​ធ្វើ​រឿង​អ្វី​ឱ្យ​អ្នក​ឈឺចាប់​ទេ​។ ប៉ុន្ដែ​មនុស្ស​មួយចំនួន​ចូលចិត្ត​យក​សាំង​មកចាក់​លើ​ភ្លើង បង្ក​ជា​អណ្ដាតភ្លើង​ធ្វើឱ្យ​អ្នក​ឆេះ​រាល់ថ្ងៃ នោះ​មិនមាន​ជា​បុគ្គល​ល្អ​ទេ​។ អ្នក​មិនបាច់​ភ័យខ្លាច​នឹង​ឈប់​រាប់អាន​មនុស្ស​ប្រភេទ​នេះ​ទេ កាត់ចិត្ត​បានកា​ត់ទៅ​។​

​    ​៣. មនុស្ស​យល់​តែ​ពី​ផលប្រយោជន៍​ខ្លួនឯង​
​    ​មនុស្ស​ដែលមាន​អាសន្ន​តែង​រត់​មករក​អ្នក ពេល​មាន​សុខ ភ្លេចមុខ​អ្នក គួរ​បោះបង់ចោល​ទៅ កុំ​ទុក​។ 

​    ​៤. មនុស្ស​ដែល​មិនចេះ​សុំទោស​ដោយស្មោះ​ត្រង់​
​    ​បើ​អ្នក​ធ្វើឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​និង​គោរព​ឈឺចាប់ មិនគួរ​និយាយថា សុំទោស "​ប៉ុន្តែ​" នោះទេ​។ មនុស្ស​ដែល​សុំទោស​មិន​ស្មោះត្រង់ មិនគួរ​រាប់រក​ជាដាច់ខាត​។ 

​    ​៥. មនុស្ស​ដែល​ជំរុញ​តែ​គំនិត​អវិជ្ជមាន​
​    ​អ្នកនឹង​មិនអាច​វិវឌ្ឍន៍​ទៅមុខ​បានទេ បើកាលណា​នៅ​ជុំវិញខ្លួន​សម្បូរ​ទៅដោយ​មនុស្ស​គិតតែ​ពី​រឿង​អវិជ្ជមាន​។ អ្នកនឹង​មិនអាច​ចាប់​ផ្តើមធ្វើ​អ្វីដែល​ខ្លួន​ពេញចិត្ត​បានទេ បើ​រូបគេ​ចេះតែ​បណ្តុះ​គំនិត​អវិជ្ជមាន​ឱ្យ​អ្នកខ្លាច​មិនចេះចប់​មិនចេះហើយ​៕

adverise with khmeread
ប្រភព៖ Psychology Today

មតិយោបល់