adverise with khmeread Untitled 1

នាង Britney Spears បកស្រាយ​ពី​មូលហេតុ​ដែល​នាង​ភ័យខ្លាច​ចូលរួម​ក្នុង​កម្មវិធី 2016 MTV Video Music Awards នៅ​ចុងខែ​នេះ​

    ​បន្ទាប់ពី​បាត់​មុខ​ជិត ១០ ឆ្នាំ ឥឡូវ Britney Spears នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី MTV Videos Music Awards ជា​លើកដំបូង​ដែល​កម្មវិធី​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី ២៨ ខែសីហា​នេះ​។ ប៉ុន្តែ​មូលហេតុ​អ្វី​បាន​ជាង​នាង​មានការ​ភ័យខ្លាច​ក្នុងការ​សម្តែង​លើក​នេះ​?

​    ​កាលពី​ថ្ងៃ​សុក្រ Britney Spears បាន​សារភាព​នៅក្នុង​កម្មវិធី​វិទ្យុ Cubby and Carolina in The Morning ថា "​ខ្ញុំ​គិតថា មាន​អ្វីមួយ​នៅក្នុង​ខ្យល់​ជាមួយ​ឆាក VMA​។ វា​ដូចជា​អគ្គីសនី​មិនដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​ពិបាក​ពន្យល់​ណាស់​"​។​

​    ​តារាចម្រៀង​វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន​បន្តថា "​គ្រប់​ពេលដែល​ខ្ញុំ​សម្តែង​នៅ​ទីនោះ អារម្មណ៍​បែបនេះ​តែង​បង្ក​ការព្រួយបារម្ភ​ធំ​បំផុត​។ វា​ជា​ពិសោធន៍​គួរឱ្យ​ភ័យខ្លាច​។ តារា​ល្បី​និង​មនុស្ស​ជាច្រើន​ដែល​មក​ទីនោះ​សប្បាយរីករាយ​ណាស់​...​ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ​ភ័យញ័រ​ខុសគេ មិនដឹង​ជា​យ៉ាងម៉េច​"៕

 

adverise with khmeread

មតិយោបល់