adverise with khmeread 1

Jamie Vardy ទីបំផុត​ស៊ុត​បាន​គ្រាប់​ទីមួយ​របស់ខ្លួន​ជួយ​ឱ្យ​ម្ចាស់​ជើងឯក Leicester មាន​បី​ពិន្ទុ​ពេញ​ជា​លើកដំបូង​

​    ​Jamie Vardy បានសម្រេច​គ្រាប់​បាល់​ដំបូង​របស់គាត់​សម្រាប់​រដូវ​កាល​ថ្មី​ដោយបាន​ជួយ​ឱ្យ​ម្ចាស់​ជើងឯក​លី​ក​កញ្ជ្រោង Leicester ទទួលបាន​ជ័យជម្នះ​ជា​លើកដំបូង​របស់​ពួកគេ​លើ Swansea ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​កាលពី​ថ្ងៃ​សៅរ៍​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ​បាន​ទម្លុះ​សំណាញ់​ភ្ញៀវ​ជាមួយ​គ្រាប​បាល់​ទីមួយ​ចេញពី​ការបញ្ជូន​របស់ Danny Drinkwater មុនពេល​ដែល Wes Morgan ស៊ុត​បាល់ Volley ដែល​បញ្ជូន​ចេញពី​បាល់​ជ្រុង​ខាងស្តាំ​បន្ទាប់ពី​ចាប់ផ្តើម​តង់​ទី​ពីរបាន​ប៉ុន្មាន​នាទី​។​

​    ​តារាបាល់ទាត់​ល្អ​ដាច់​គេ​ប្រចាំ​រដូវ​កាល​មុន Riyad Mahrez ទទួលបាន​ឱកាស​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​តែ​ត្រូវបាន​សង្គ្រោះ​ដោយ Lukasz Fabianski ដែលជា​គ្រាប់​ទទួលបាន​មកពី​ការពិន័យ​លើ​ខ្សែការពារ Swansea ដែល​បាន​បង្កកំហុស​ទៅលើ Shinji Okazaki ក្នុង​ប្រអប់​គ្រោះថ្នាក់​។​

​    ​Leicester បច្ចុប្បន្ន​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩ ដែលមាន​បួន​ពិន្ទុ​ស្មើគ្នា​ទៅនឹង Arsenal, Middlesbrough, Liverpool ខណៈដែល Swansea ស្ថិតនៅ​លេខ​រៀង​ទី ១៤ មាន​បី​ពិន្ទុ​នៅក្នុង​ដៃ​បន្ទាប់ពី​ការប្រកួត​បាន​ចំនួន​បី​សប្តាហ៍​កន្លងមកនេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់