adverise with khmeread 1

Arsene Wenger ប្រាប់ថា​ចាយ ៥២ លាន​ផោន​លើ​ខ្សែការពារ​មួយ ប្រយុទ្ធ​មួយ​

​    ​Arsene Wenger បាន​ទទួលស្គាល់ថា កាំភ្លើង​ធំ Arsenal បាន​ចុះ​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ​អាល្លឺម៉ង់ Shkodran Mustafi និង​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Lucas Perez​។​

​    ​តារាបាល់ទាត់​ទាំងពីរ​អាច​នឹង​កំណត់ឱ្យ Arsenal ចំណាយ​ប្រាក់​ធំ​ប្រហែល ៥២​លាន​ផោន ដែលនាំឱ្យ​ការចំណាយ​របស់​ក្លឹប​នៅ​ទីផ្សា​រដូវក្តៅ​អឺរ៉ុប​ឈានទៅដល់​ស្ទើរតែ ១០០​លាន​ផោន ហើយ Wenger និយាយថា គាត់​រំពឹងថា​មិនមាន​ការដោះដូរ​ទៀតឡើយ មុន​ពេលដែល​ទីផ្សារ​ដោះដូរ​នឹងត្រូវ​បិទ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ​។​

​    ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​បាន​បញ្ជាក់ថា "​បាន​ទិញ​កីឡាករ​ពីរ​នាក់ Mustafi និង Perez ។ យើង​បានធ្វើ​ការងារ​ដ៏​លំបាក​ដើម្បី​ទទួល​បានការ​សម្រេចកា​រ​ចុះហត្ថលេខា​នេះ​។ យើង​មិនមាន​គម្រោង​សម្រាប់​កីឡាករ​ដទៃទៀត​ឡើយ​ឥឡូវនេះ​"៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់