adverise with khmeread 1

Marcus Rashford តារា​នាំ​សំណាង​ជួយ​ឱ្យ Man U សន្សំ​បាន ៣ ពិន្ទុ​នៅ​ចុង​ម៉ោង​

​    ​កីឡាករ​បម្រុង Marcus Rashford បានសម្រេច​គ្រាប់​បាល់​ជ័យជម្នះ ១-០ នៅ​ចុងដង្ហើម​នៃ​ការប្រកួត ដែល​បិសាច​ក្រហម Manchester United នៅ​ទីបំផុត​អាច​បំបាក់​ភាព​ចចេស​រឹង​រស់​របស់​ម្ចាស់ផ្ទះ Hull នៅលើ​ទឹកដី KCOM Stadium កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​     ខ្សែប្រយុទ្ធ​វ័យ ១៨​ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៃ​រដូវ​កាល​ថ្មី​រូបនេះ បាន​បំបែក​ខែល​ការពារ​ដ៏​រឹងមាំ​របស់​ម្ចាស់ផ្ទះ​ពី​ការ​វ៉ៃ​កាត់​ពី​ប្រធាន​ក្រុម Wayne Rooney នៅ​នាទី​៩៣ ដោយ​នេះ​គឺជា​គ្រាប់​បាល់​របស់​កីឡាករ​ក្មេងខ្ចី​បំផុត​ដែល​បានសម្រេច​គ្រាប់​បាល់​ឱ្យ Jose Mourinho ក្នុងនាម​ជា​អ្នកចាត់ការ​ផងដែរ​។​

​    ​បិសាច​ក្រហម និង​តោ​ខៀវ Chelsea បច្ចុប្បន្ន​គឺជា​ក្លឹប​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League តែមួយគត់​ដែលមាន​កំណត់ត្រា​ឈ្នះ ១០០%​សម្រាប់​ការប្រកួត​ចំនួន​បី​សប្តាហ៍​មកនេះ ខណៈដែល​មេឃ​ខៀវ Manchester City ដែល​បានឈ្នះ​ចំនួន​ពីរ​ប្រកួត​ក្នុងការ​ប្រ​កួ​ប្រកួត​ចំនួន​ពីរ​សប្តាហ៍​កន្លងមក នឹង​ផ្ទៀងផ្ទាត់​លទ្ធផល​ក្នុងជំនួប​ជាមួយ​ញញួរ​ធំ West Ham នៅ​រាត្រី​នេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់