adverise with khmeread Unnamed

រថយន្តបើកបុកបុរសខ្សោយសតិ​ម្នាក់ស្លាប់ហើយបើករត់បាត់

    ពោធិ៍សាត់​ ៖ បុរស​ខ្សោយសតិ​ម្នាក់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ពីក្រោយ​បែក​ក្បាល​ដាច់​ជើង​ស្លាប់​ភ្លាមដែលគ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើងនៅ​វេលា​ម៉ោង ១ និង​២០​នាទី​រំលង​អាធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​១៥២ និង​១៥៣ លើ​កំណាត់ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

    ប៉ូលិសនិយាយថា សាកសព​ជនរងគ្រោះឈ្មោះ​ថា ជូ សៀម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឡឹ​ក ស៊ីន មាន​កូនស្រី​ក្នុង​បន្ទុក​៥​នាក់រស់នៅ​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

    ប៉ូលិសបន្តថា សាកសព​ជនរងគ្រោះ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុកពីក្រោយ​ហើយ​កិន​បែក​ក្បាល​ដាច់​ជើង​ស្លាប់​ភ្លាម ហើយ​ជនរងគ្រោះ​ត្រូវបាន​គេ​ឱ្យដឹង​ថា មាន​ជំងឺសរសៃប្រសាទ​ជា​យូរណាស់​មកហើយ​។​

    បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ​ត្រូវបានក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​រថយន្ត​ដែល​បង្ក កម្លាំង​ប៉ូលិសមូលដ្ឋាន​ បានស្រាវជ្រាវតាមរកចាប់​មក​ចាត់​ការ​តាម​ច្បាប់​៕

adverise with khmeread

មតិយោបល់