Unnamed %283%29

សមត្ថកិច្ចចម្រុះឃាត់នមុស្ស៧នាក់ជាមួយថ្នាំញៀន២០កញ្ចប់ក្នុងផ្សារកណ្តាល

    ភ្នំពេញ ៖ ជនសង្ស័យ៧នាក់ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៤៥នាទីនៅចំណុចតូបលក់ត្រីក្នុងផ្សារកណ្តាល ផ្លូវ១៤៨ កែងលេខ៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

    មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កម្លាំងអាវុធហត្ថដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន០៧នាក់ (ស្រី០៣) ក្នុងនោះ៖ ទី១.ឈ្មោះ ពិន សុខ ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២.ឈ្មោះ ខឹម ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៣.ឈ្មោះ លី សយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤.ឈ្មោះ ម៉ែន ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៥.ឈ្មោះ រឿង ប្រុសម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៦.ឈ្មោះ ខឹម ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៧.ឈ្មោះ ណៃ ស្រីកា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាក។

    ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងមាន៖ ក្រាមសថ្លា ចំនួន២០កញ្ចប់តូច, ម៉ូតូ ចំនួន០១គ្រឿង, ដាវ ចំនួន០១ដើម, ជញ្ជីងចំនួន០១, ដែកកេះ ចំនួន០៩ និងសម្ភារៈសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួន៕


 

មតិយោបល់