1

​ឪ​ពុ​កខឹក​ពេក​បើក​អេស្កាវ៉ាទ័រ​កម្ទេច​ឡាន​ថ្លៃ​របស់​កូនចោ​លឥត​ស្រណោះ ក្រោយ​ឃើញ​កូនស្រី​ទាក់ទង​មិត្ត​ប្រុស​ដែល​គាត់​មិន​ពេញចិត្ត​

​    ​លោក Mike Card បាន​បើក​អេស្កាវ៉ាទ័រ​កម្ទេច​រថយន្ត Audi A4 របស់​កូនស្រី បន្ទាប់ពី​គាត់​ឃើញ​កូនស្រី​ខ្លួន​នៅក្នុង​ឡាន​ជាមួយ​បុរស​ម្នាក់​។​

​    ​ដោយ​ប្រើ​គ្រឿងចក្រ​ដ៏​មាន​កម្លាំង​ខ្លាំង គេ​អាច​ឃើញ​លោក Mike ត្រឡប់​ឡាន​នោះ​ចុះឡើង និង​បន្ទាប់មក​កម្ទេច​វា​ចោល​គ្មាន​អាសូរ​នោះឡើយ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​បណ្តាញ​សង្គម​ដោយ​កូនប្រុស​លោក Mike គឺ Kaylor ជាមួយ​ការ​រ៉ាយរ៉ាប់​ថា "​ញាក់សាច់​! នៅពេល​ឪពុក គាត់​ចង់បង្ហាញ​ហេតុផល​ថា​គាត់​មិន​សប្បាយចិត្ត​គឺ​អ៊ីចឹង​"​។​

​    ​គ្រួសារ​នេះ​តាម​ដឹង​គឺ​មកពី​តំបន់ Hiawassee ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក ហើយ​ឡាន Audi ដែល​ត្រូវបាន​កម្ទេច​នេះ​ពីមុន​គឺជា​កម្មសិទ្ធិ​របស់ Kaylor មុននឹង​ផ្ទេរ​ឱ្យ​ប្អូនស្រី​ខ្លួន​គឺ​នាង Ashlyn៕

 

ប្រភព៖ Express

អ្នកនឹងចូលចិត្ត

មតិយោបល់