adverise with khmeread K

ក្រុងប៉ារីស​ស្តារ​ប្រឡាយទឹក​ប្រទះឃើញ​សុទ្ធតែ​របស់​ត្រូវប៉ាន់​អេតចាយ​

​    ​កាលពី​ថ្ងៃ​អង្គារ ទីក្រុង​ប៉ារីស​បានចាប់ផ្តើម​ធ្វើការ​ស្តារ​ប្រឡាយ​ទឹកធំ​ជា​លើកដំបូង​ក្នុង​រយៈពេល ១៥ ឆ្នាំ ហើយ​ប្រទះឃើញ​សុទ្ធតែ​របស់​ត្រូវប៉ាន់​អេតចាយ​។  

​    ​ប្រឡាយទឹក​ឈ្មោះ Canal Saint-Martin មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​សង្កា​ត់ទី ១០ របស់​ក្រុងប៉ារីស ជា​សង្កាត់​ឆើតឆាយ​មាន​លក្ខណៈ​ផ្តាច់មុខ​ជាងគេ​មួយ​នៅ​រដ្ឋធានី​របស់​បារាំង​។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តំបន់​នេះ​បានចាប់ផ្តើម​ល្បី​ក្លាយជា​ជីវិត​រាត្រី​ដ៏​រស់​រវើក និង​ជា​កន្លែង​ទាក់ទាញ​ផងដែរ​។ អ្នករស់នៅ​តំបន់​នេះ​បាន​បន្ទោស​ទៅលើ​ប្រជាប្រិយភាព​សង្កាត់​នេះ​ថា​ជា​មូលហេតុ​នាំឱ្យ​លេចឡើង​នូវ​របស់​ប្លែកៗ​នៅ​បាត​ប្រឡាយទឹក​។ 

​    ​លើកចុងក្រោយ​បង្អស់ ដែល​ប្រឡាយទឹក​ប្រវែង ៥ គីឡូម៉ែត្រ​នេះ​បាន​ស្តារ​ក្នុង​ឆ្នាំ ២០០១ គេ​ប្រទះឃើញ​កាកសំណល់​នៅ​បាត​ប្រឡាយ​ទម្ងន់​ប្រហែល ៤០ តោន​មានដូចជា​កង់ ម៉ូតូ កាក់​មាស កៅអី​រុញ ចាន​បង្គន់ គ្រាប់​សម័យ​សង្គ្រាមលោក​លើក​ទី​១​ចំនួន​២​គ្រាប់ និង​រថយន្ត​មួយគ្រឿង​។ 

​    ​ប៉ុន្តែ​លើក​នេះ​វិញ ក្រៅពី​រកឃើញ​វិទ្យុ​ចាស់ៗ ម៉ូតូ និង​កង់ ក្រុម​សម្អាត​បាន​រកឃើញ​កាំភ្លើង Pistol ផងដែរ ដែល​ឥឡូវ​បានប្រគល់​ឱ្យ​ប៉ូលិស​រួចហើយ​។ លើសពីនេះ​ទៀត គេ​នៅ​អា​ចរក​ចាប់​ត្រី​នៅ​បាត​ប្រឡាយ​បាន​ទៀតផង ដែល​សុទ្ធសឹង​ជា​ត្រី​ធំៗ​ទៀត​។ 

​    ​ការស្តារ​ប្រឡាយទឹក​ទំហំ ៩០.០០០ ម៉ែត្រគូប និង ការជួសជុល​ទ្វារ​ទឹក​បួន​កន្លែង​ឡើងវិញ​នឹងត្រូវ​ចំណាយ​ជាង ១០ លាន​ដុល្លារ ហើយ​ត្រូវការ​ពេល​ស្តារ​ប្រហែល ៣ ខែ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់