តារាស្រី Eliza Sam ជិះកង់មកចូលរួមកម្មវិធីឃោសនាភាពយន្តភាគថ្មីរឿង “Inspector Gourmet” នៅ Sai Kung ហើយការធ្វើបែបនេះទាក់ទាញចំណាប់អារម្មណ៍របស់មហាជនយ៉ាងច្រើន។
ក្នុងភាពយន្តនេះ គេឃើញនាងទទួលទានអាហារហើយត្រូវគេចងមុខ។ វាគឺជាឈុតដ៏អាក្រក់មួយ។ នៅពេលរំឭកដល់ភាគីទី៣ដែលបានដណ្តើមមិត្តប្រុសរបស់នាង Eliza បាននិយាយថា “វាកើតឡើងចំពោះខ្ញុំក្នុងឆាកជីវិតពិតយូរមកហើយ។ ខ្ញុំមិនចាំទេ។ វាប្រាកដណាស់ថា ខ្ញុំត្រូវតែស្វែងរកការណែនាំ ប៉ុន្តែតាមពិត មិត្តប្រុសរបស់ខ្ញុំល្អចំពោះខ្ញុំខ្លាំងណាស់”៕
