adverise with khmeread Mick s12

លោក Mick Jagger សន្យាផ្តល់ប្រាក់២,៥លានផោនដល់នារីរាំរបាំដែលពពោះកូនទី៨របស់លោក

           លោក Mick Jagger បាន​សន្យា​ផ្តល់ប្រាក់ខ្ទង់ម៉ឺន​ដុល្លារ​រៀងរាល់ខែដល់​នាទីរាំរបាំ​​ដែល​បង្កើតកូនទី​៨​របស់​លោក។

          Melanie Hamrick វ័យ២៩​ឆ្នាំ​និង​កូនតូច​ដែល​គ្រោងនឹងកើត​ខែធ្នូ​នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​ផ្ទះ​ផងដែរ​ ទោះបីជា​នាងជ្រើសរើស​រស់នៅកន្លែងណាក៏ដោយ។

          អ្នករាំរបាំ​បាឡេ ដែលបាន​ទាក់ទងជាមួយតារា​ចម្រៀងជើងចាស់​នៅ​ក្នុង​ក្រុម​ចម្រៀង Rolling Stones អស់រយៈ​ពេល​២​ឆ្នាំ​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ អំឡុង​ដំណើរសម្តែង​របស់ក្រុមចម្រៀងនេះ​នៅ​តំបន់​អាមេរិកខាងត្បូង​កាល​ពី​ដើម​ឆ្នាំ​នេះ។

          លោក Mick វ័យ៧២​ឆ្នាំ​បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរ​គ្មាន​ទំ​នា​ក់​ទំ​នង​​ប្រាកដ​ប្រជា​ទេ។ ផ្ទុយទៅវិញ លោក​បាន​ធ្វើ​ការ​ធានា​ជាបន្ត​បន្ទាប់ថា កូនរ​ប​ស់​​នាងជាមួយលោកនឹងទទួល​បាន​ការ​ផ្គត់ផ្គង់គ្រប់យ៉ាង។

          ព័ត៌មាន​អំពីទារក​នេះនិងជាកូនដំបូង​របស់​លោកក្នុងរយៈ​ពេល​១​៧​ឆ្នាំ​នេះ បានលេច​ឡើង​កាល​ពី​ខែមុន។

          ប្រភពមួយបាននិយាយថា “​លោក Mick តែងតែ​ទទួល​ខុសត្រូវ​ ហើយកូន​របស់លោកជាមួយនាង Melanie ក៏ដូចគ្នាដែរ។ អ្នកទាំងពីរ​គ្មានទំនាក់ទំនង​ប្រាកដ​ប្រជា​ទេ ប៉ុន្តែ​ពួកគេ​រីករាយ​និង​នៅ​តែ​ជិតស្និទ្ធ”។

          គេជឿថា ប្រាក់ឧបត្តម្ភ​នោះអាចមាន​រហូតដល់​១៥.០០០​ដុល្លារ​ក្នុង​មួយ​ខែ​រហូត​ដល់​កូន​នេះធំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់