Oug0vxms94mlz4tzac82

ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ចំណាយពេល ២៤ ឆ្នាំ​ជាមួយគ្នា​កសាង​ឋានសួគ៌​លើ​ផ្ទៃ​ទឹក ព្រោះ​មិនចេះ​រស់នៅ​លើគោក​

    ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​មកពី​ប្រជុំជន Tofino ខេត្ត British Columbia ប្រទេស​កាណាដា​បានធ្វើ​រឿង​ចម្លែក​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​រស់នៅរ​បស់​ពួកគេ​។​

​    ​Catherine King និង Wayne Adams បានដាក់​ឈ្មោះ​ផ្ទះ​របស់​ពួកគេ​ថា "Freedom Cove"​។ ពួកគេ​បានចាប់ផ្ដើម​សាងសង់​ផ្ទះ​នេះ​នៅលើ​កោះអណ្ដែត​ទឹក​មួយ​កាលពី ២៤ ឆ្នាំ និង​ចាប់ផ្ដើម​រស់នៅ​ទីនោះ​ក្នុង​ឆ្នាំ ១៩៩២ ។​

​    ​ផ្ទះ​នោះ​មិនមាន​អ្វី​ខ្វះខាត​បន្តិច​ឡើយ ហើយ​ផ្ទះ​នេះ​មាន​គោម កន្លែង​រាំ និង​ផ្ទះ​កញ្ចក់​។ អ្វីៗ​ក្នុងផ្ទះ​នោះ​អណ្ដែត​ទាំងអស់ ពួកគេ​បាន​ចង​ផ្ទះ​នោះ​ជាមួយនឹង​ច្រាំង​ថ្ម ប៉ុន្ដែ​មិនមែន​យុថ្កា​ទេ​។​

​    ​លោក Wayne និយាយថា "​អ្វីៗ​ទាំងអស់​បញ្ចប់​ជាមួយនឹង​រណារ​និង​ញញួរ គ្មាន​ឧបករណ៍​ទំនើប​ទេ​"​។​

​    ​ចំណែក​លោកស្រី Catherine វិញ​គឺជា​នាដកា អ្នកនិពន្ធ អ្នក​ព្រី​ន​ឯកសារ​ចូលនិវត្តន៍​ម្នាក់ ហើយ​នាង​ចូលចិត្ត​ធម្មជាតិ​។ នៅ​ទីនោះ​គ្មាន​ផ្លូវ​ទេ មានតែ​ជិះទូក​ឆ្លងកាត់​ប៉ុណ្ណោះ​។ ពួកគេ​រស់​ដោយ​ខ្លួនឯង​ដោយ​ការចាប់​ត្រី និង​ផលិត​អាហារ​សម្រាប់​ខ្លួន​ពួកគេ​ដើម្បី​បរិភោគ​។ ហើយ​ពួកគេ​ប្រើ​បន្ទះ​សូ​ឡា និង​ម៉ាស៊ីនភ្លើង​ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​។​

​    ​គូស្នេហ៍​មួយ​នេះ​ពិតជា​រីករាយ​ជាមួយ​របៀប​រស់នៅ​បែបនេះ ហើយ​នៅពេល​និយាយ​ដល់​ការឈឺ​ថ្កាត់ លោក Wayne និយាយថា ពេល​ឡើ​ក​គោក លោក​មាន​អារម្មណ៍​ពុល​ដី (​មិនចេះ​រស់នៅ​លើគោក​)៕ 

ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់