adverise with khmeread 14151901 283237598724027 2038114379 o

ប៉ូលិសស្រុកទឹកឈូឃាត់បុរសម្នាក់រំលោភកុមារីអាយុ១៤ឆ្នាំបានសម្រេច

    កំពត ៖ ប៉ូលិសស្រុកទឹកឈូ បានឃាត់ជនសង្ស័យម្នាក់នៅម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីរំលោភសេពសន្ថវៈលើកុមារី អាយុ១៤ឆ្នាំ នៅភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨កន្លងទៅនេះ។

    បន្ទាប់មក កម្លាំងមានសមត្ថកិច្ចបានចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ឈ្មោះ សិត សាវុធ អាយុ២៧ឆ្នាំ ភេទប្រុសមានទីលំនៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ក្រោយពីធ្វើសកម្មភាពចាប់រំលោភលើកុមារីម្នាក់អាយុ១៤ឆ្នាំបានសម្រេច។

    បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕


 

adverise with khmeread

មតិយោបល់