adverise with khmeread Unnamed %282%29

ឃាត់យុវជន២នាក់បងប្អូនគាស់តូបលក់ទូរស័ព្ទលួចអស់៨០គ្រឿង

    កំពត ៖ ប៉ូលិសស្រុកកំពង់ត្រាច បានឃាត់ជនសង្ស័យ២នាក់បងប្អូននៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦បន្ទាប់ពីបានធ្វើសកម្មភាពលួចគាស់ដំបូលតូបយកទូរស័ព្ទដៃ នៅក្នុងផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច ហើយនឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះ។

    ប៉ូលិសនិយាយថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើកម្លាំងនៃអធិការដ្ឋានប៉ូលិសស្រុក បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៨ព្រឹកថ្ងៃដដែលទើបឃាត់បានជនសង្ស័យបានចំនួន ០២នាក់ និងរឹបអូសបានវត្ថុតាងទូរស័ព្ទដៃមួយចំនួន។

    ប៉ូលិសបន្តថា ជនសង្ស័យ១. ឈ្មោះ ណុំ ប្រុសពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកប្រព្រឹត្តផ្ទាល់ និង២. ឈ្មោះ ណុំ វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកយកវត្ថុតាងលាក់។ ជនសង្ស័យទាំងពីរនាក់ (ជាបងប្អូនបង្កើត) មានទីលំនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត។

    វត្ថុតាងរឹបអូស មាន៖ ទូរស័ព្ទទាំងថ្មី និងចាស់ចំនួន ៨០គ្រឿង,​ ស៊ីមទូរស័ព្ទថ្មីចំនួន៦៨ស៊ីម ឆ្នាំងសាកទូរស័ព្ទចំនួន១១២, ថ្មទូរស័ព្ទ ចំនួន ៣៨ថ្ម, កាសចំនួន៣៩កាស, អំពូលភ្លើងតូចមួយ និងសម្ភារៈជួសជុលទូរស័ព្ទចំនួន ២ប្រអប់។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
 

adverise with khmeread

មតិយោបល់