adverise with khmeread 1

Jose Mourinho ប្រាប់កីឡាករគាត់ឱ្យជឿជាក់ថាពួកគេពិតជាអាចលើកពាន

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​បញ្ជូន​សារ​ដ៏​រំភើប​មួយ​ទៅដល់​កូនក្រុម​របស់គាត់ ដោយ​ជំរុញ​ឱ្យ​ពួកគេ​ជឿជាក់ថា​ខ្លួន​អាច​ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League នា​រដូវ​កាល​នេះ​។​

​    ​ខុសពី​អ្នកកាន់កាប់​តំណែង​មុនៗ David Moyes និង Louis van Gaal ដែល​បានធ្វើឱ្យ​ទម្រង់​លេង​ដ៏​ពិសេស​របស់​ពួកគេ​ធ្លាក់ចុះ​នៅ​ទឹកដី Old Trafford លោក Mourinho បានដាក់​យុទ្ធសាស្ត្រ​ផ្ទុយស្រឡះ​ពី​អ្នក​ទាំង​២​។​

​    ​បន្ទាប់ពី​ឈ្នះ​ពាន​ខាប់​បើកឆាក​លី​ក​កំពូល​អង់គ្លេស Community Shield និង​ទទួលបាន​ជ័យជម្នះ​ទៅលើ Bournemouth, Southampton និង Hull ទំនុកចិត្ត​គឺ​ពិតជា​មាន​ខ្ពស់កប់ពពក​នៅលើ​ទឹក​ដី Old Trafford ហើយ​អ្នកចាត់ការ​ទូទៅ​បិសាច​ក្រហម​ថ្មី​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ចេញមក​ប្រកាស​សារ​សាមគ្គី​មួយ​ដល់​ទ័ពស្រួច​របស់ខ្លួន ដូចជា Wayne Rooney និង Zlatan Ibrahimovic ដោយ​ទទូចថា​ការ​ឈ្នះ​ពាន​នៅក្នុង​រដូវ​កាល​នេះ​គឺ​រឿង​អាចទៅរួច​។​

​    ​ប្រភព​របស់​បិសាច​ក្រហម​មួយ​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Daily Mail របស់​អង់គ្លេស​ថា "Jose បាន​បញ្ជា​ឱ្យ​កីឡាករ​របស់គាត់​អង្គុយ​ចុះ (​នៅ​ជំរំ​ហ្វឹកហាត់ Carrington) ហើយ​បាន​ប្រាប់​ពួកគេ​ថា​គាត់​ពិតជា​បាន​ពេញចិត្ត​ជាមួយ​កូនក្រុម​របស់គាត់​ជាខ្លាំង​"​។​

​    ​សេចក្តីរាយការណ៍​នេះ​បាន​បន្តទៀតថា "​គាត់​បាន​និយាយថា​គាត់​មិនបាន​សម្លឹង​មើលឃើញ​ដើម្បីឱ្យ​នរណាម្នាក់​ចាកចេញ​នោះឡើយ ហើយ​គាត់​បាន​បន្តថា គាត់​ក៏​មិន​មានការ​អស់សង្ឃឹម​ដើម្បី​ចុះហត្ថលេខា​ទិញ​នរណា​ផ្សេង​នោះដែរ​"​។​

​    ​"​សារ​របស់គាត់​ពិតជា​បានបញ្ជាក់​យ៉ាងច្បាស់​។ Jose មិនបាន​គិតពី​ហេតុផល​ណាមួយ​ដើម្បី​នាំ​បិសាច​ក្រហម​ត្រឡប់​ចូលទៅ​កាន់​តំបន់​កំពូល​ទាំង​បួន​នោះឡើយ វា​គឺ​អំពី​ការ​ឈ្នះ​ពាន​លី​ក​។ គាត់​ចង់ឱ្យ​កីឡាករ​ជឿជាក់​ទៅលើ​រឿង​មួយ​នេះ​"៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់