adverise with khmeread Unnamed %282%29

ដើរលក់ថ្នាំញៀនពេលយប់ត្រូវប៉ូលិសឃាត់ខ្លួន

    កោះកុង ៖ កម្លាំងអធិការដ្ឋានប៉ូលិសស្រុកបូទុមសាគរ បង្រ្កាបបានករណីដឹកជញ្ជូនសារជាតិញៀនខុសច្បាប់ ១ករណីតាមការស្រាវជ្រាវនៅតាមផ្លូវជាតិ៤៨ ចំណុចក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងឃាត់ខ្លួនម្នាក់និងដកហូតវត្ថុតាងមួយចំនួន នាយប់រំលងអាធ្រាត្រ​ ថ្ងៃទី២៧ សីហា ឆ្នាំ២០១៦។

    វត្ថុតាងរឹបអូសបានម្សៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកចំនួន ៨កញ្ចប់ (តូច ៥ , ធំ ៣ កញ្ចប់)។

    ប៉ូលិសនិយាយថា  ដំបូងប៉ូលិសឃាត់ជនសង្ស័យឈ្មោះ សុខ ទីន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិគយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង។ លុះដល់ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ តាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការកម្លាំងអធិការដ្ឋានប៉ូលិសស្រុកបូទុមសាគរ បានសហការជាមួយកម្លាំងអធិការដ្ឋានប៉ូលសស្រុកស្រែអំបិល ធ្វើការត្រួតពិនិត្យផ្ទះជនសង្ស័យឈ្មោះ សុខ ទីន រកឃើញម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន ២កញ្ចប់ទៀត (តូច១, ធំ១)។

    ក្នុងករណីខាងលើនេះ កម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់