adverise with khmeread Unnamed %288%29

ចាប់ចោរគាស់បង្អួចរោងចក្រលួចខោ៤កេសបាន២នាក់រត់រួចម្នាក់

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប៉ូលិសខណ្ឌដង្កោបង្ក្រាបជាក់ស្តែង ករណីលួចគាស់ទម្លុះទម្លាយគាស់បង្អួចរោងចក្រលួចយកខោ៤កេសកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០១ និង២០នាទី ត្រង់ចំណុចរោងចក្រ ស៊ិន ជី ធាន ស្ថិតនៅភូមិកណ្តាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប៉ូលិសនិយាយថា នៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៦ វេលាម៉ោង១ និង២០នាទី មានជនសង្ស័យចំនួន០៣នាក់ ទី១-ឈ្មោះ ឈិន សុផៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការឃីដូ (ចាប់ខ្លួន), ទី២-ឈ្មោះ ឡោ សង្ហា ហៅ ង៉ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ
(ចាប់ខ្លួន) និងទី៣-ឈ្មោះ បូរាន ភេទប្រុស អាយុប្រហែល២៣ឆ្នាំ មុខរបកម្មកររោងចក្រ (គេចខ្លួន) ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិឈនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយគ្នា។

    ប៉ូលិសបន្តថា ដំបូងពួកគេបានជិះម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1P-7864 មានលេខ ម៉ាស៊ីន E443.TH113992ចេញពីភូមិឃុំខាងលើ មកធ្វើសកម្មភាពលួចសម្ភារៈក្នុងរោងចក្រ ស៊ិនជីធាន។ ពេលជនសង្ស័យទាំង០៣នាក់ បានមកដល់ក្បែររោងចក្រ ក៏ឈប់ម៉ូតូអែបរបងរោងចក្រខាងលើ ហើយបក្ខពួក០២នាក់ ទី១.ឈ្មោះ ឈិន សុផៃ, ទី២.ឈ្មោះ បូរាន បានធ្វើសកម្មភាពឡើងតាមដើមប្រេងខ្យល់ដែលដុះជាប់ និងរបង រោងចក្ររួចយកខ្សែនីឡុងពណ៌ខ្មៅ ប្រវែងប្រហែល០៥ម៉ែត្រចងនឹងដើមឈើរួចទម្លាក់ទៅក្នុងរោងចក្រ ដើម្បីសម្រូតខ្លួនចូលទៅក្នុងរោងចក្រ។

    បន្ទាប់មកជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពគាស់បង្អួចកញ្ចក់មួយ ផ្ទាំងចេញ ហើយគាស់ផ្លិតកង្ហាររោងចក្រ ក៏លូនចូលលួចកាតុងដាក់ខោនៅក្នុងរោងចក្រ ដែលមានខោនៅក្នុងពេញ កាតុង ជញ្ជូនហុចឱ្យជនសង្ស័យឈ្មោះ ឡោ សង្ហា ហៅ ង៉ុយ ដែលចាំនៅខាងក្រៅរបងយកបន្ត។

    នៅពេល ជនសង្ស័យទាំង០៣នាក់ខាងលើកំពុងជញ្ជូនកាតុងខោចេញពីក្នុងរោងចក្របានចំនួន៤កាតុង ក៏ត្រូវបានសន្តិសុខដែលយាមក្នុងរោងចក្រឃើញក៏រាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍ ហើយប៉ូលិសក៏បាន ចុះទៅដល់កន្លែងកើតហេតុធ្វើការហ៊ុំព័ទ្ធរហូតដល់វេលាម៉ោង៣ទៀបភ្លឺ ប៉ូលិសក៏ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ឈិន សុផៃ និង​ទី២ឈ្មោះ ឡោ សង្ហា ហៅ ង៉ុយ​ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាល រលួសតាមនីតិវិធីច្បាប់។

    ចំណែក ជនសង្ស័យឈ្មោះ បូរាន បានរត់គេចខ្លួនបាត់ បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស្រាវជ្រាវតាមរកបក្ខពួក ផ្សេងទៀតដែលកំពុងរត់គេចខ្លួន។

    ប៉ូលិសបន្តទៀតថា  វត្ថុតាងចាប់យក៖ ១-កាតុងមានខោពេញចំនួន០៤កាតុង, ២-ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1P-7864មានលេខម៉ាស៊ីន E443.TH113992​ចំនួន​០១គ្រឿង, ៣-ខ្សែនីឡុង ពណ៌ខ្មៅប្រវែងប្រហែល ០៥ទៅ០៦ម៉ែត្រចំនួន០១ខ្សែ, ៤ទ្រនាប់ជើងផ្ទាត់ចំនួន០២គូ( ពណ៌ស្វាយ១គូ, ស១គូ), ៥-ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកណូគាពណ៌សចំនួន០១គ្រឿង,ម៉ាកអាយហ្វូន ពណ៌សចំនួន១គ្រឿង), និង៦-អំពូលស៊ីញ៉ូម៉ូតូជាប់ខ្សែប្រវែង ប្រហែល៣០សង់ទីម៉ែត្រចំនួន១។

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់