adverise with khmeread I do not feel insecure at roma

គ្រូបង្វឹក Roma អត់​ព្រួយ​រឿង​គេ​បណ្តេញ​ទោះ​ដឹកនាំ​ក្រុម​លេង​មិន​បានល្អ​

​លោកគ្រូ​បង្វឹក Rudi Garcia ទទូចថា រូបគាត់​គ្មាន​អារម្មណ៍​រង​សម្ពាធ​ឡើយ​បន្ទាប់ពី​បញ្ចប់​ឆ្នាំ ២០១៥ ដោយ​ការខកចិត្ត ជាមួយនឹង​ក្រុម​របស់គាត់​ទើបតែ​ឈ្នះ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងជំនួប​ប្រាំបី​ប្រកួត​ចុងក្រោយ និង​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​ប្រាំបី​នៅក្នុង​ក្របខ័ណ្ឌ Serie A​។​

​លោក​បាន​និយាយថា "​ខ្ញុំ​គ្មាន​អារម្មណ៍​មិន​សុវត្ថិភាព​ឬក៏​ចុះខ្សោយ​អ្វី​ឡើយ​។ ខ្ញុំ​និយាយ​ជាមួយ​ម្ចាស់​ក្លឹប និង​លោក Walter Sabatini ហើយ​ខ្ញុំ​មិនត្រូវ​ការ​ឲ្យ​ពួកគេ​បង្ហាញ​ទៅ​សាធារណជន​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​រូបខ្ញុំ​ឡើយ​"​។​

​ក្រុម Roma នឹង​ចាប់ផ្តើម​ឆ្នាំ​ថ្មី​របស់ខ្លួន ដោយ​ត្រូវធ្វើ​ការប្រកួត​ទៅ​ទឹកដី Stadio Marc’Antonio Bentegodi របស់​ក្រុម Chievo ក្នុង​រាត្រី​នេះ និង​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ជឿជាក់​នឹង​ការរៀបចំ​ក្រុម​របស់គាត់ ដោយ​ការ​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការប្រកួត​ក្នុងស្រុក​ខាងមុខ​៕

adverise with khmeread

មតិយោបល់