adverise with khmeread 1

នៅកន្លៀតណាក៏មានថ្នាំញៀន...តែគេចមិនរួចពីខ្នោះប៉ូលិស

    ព្រះសីហនុ ៖ ប៉ូលិសខេត្តព្រះសីហនុនាថ្ងៃទី២៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង២០នាទីបានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅក្រុមទី៣១ ភូមិ៣ សង្កាត់​លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយដកហូតវត្ថុតាងមួយចំនួន។

    ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ ណាង ផាន ភេទប្រុស អាយុ២៩ឆ្នាំ ទីកន្លែងកំណើតស្រុកកោះធំ ខេត្តកណ្តាល មានទីលំនៅ ក្រុមទី៣១ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

    ប្រតិបត្តិការនេះប៉ូលិសដកហូតវត្ថុតាងរួមមាន ថ្នាំញៀន មេតំហ្វេតាមីន (ទឹកកក) ចំនួន ០១កញ្ចប់ធំ និង ០៩កញ្ចប់តូច សរុបទម្ងន់ ០.៣៥ក្រាម, ទូរស័ព្ទចំនួន ០១គ្រឿង និងដាវ​សាមូរ៉ៃ ០១ដើម។

    ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
 

adverise with khmeread

មតិយោបល់