adverise with khmeread 14138932 283287505385703 352711948 o

សាហាវណាស់! ហ៊ានទាញកាំបិតព្រលះដូចសាច់ជ្រូក

    កោះកុង ៖ មានករណីប្រើអំពើហិង្សាបង្ករបួសស្នាមកើតឡើង នៅចំណុចភូមិផ្លោង ស្រុកស្រែអំបិល ខេត្តកោះកុងដោយបុរសម្នាក់បានយកកាំបិតបុ័ងតោកាប់ទៅលើបុរសម្នាក់ទៀតរបួសធ្ងន់ ត្រូវប៉ូលិសវ៉ៃខ្នោះនៅវេលាម៉ោង៧កន្លះយប់ថ្ងៃទី២៧ សីហា​ ឆ្នាំ២០១៦នេះ។

    ប៉ូលិសនិយាយថា អំពើហិង្សានេះបង្កឡើងដោយជនសង្ស័យឈ្មោះ អាង  អន ភេទប្រុស អាយុ៣៤ឆ្នាំដោយយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ព្រ ស៊ីថា ភេទប្រុស រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកហើយជនដៃដល់ត្រូវប៉ូលិសឃាត់ខ្លួន។

    បច្ចុប្បន្ន ជនសង្ស័យប៉ូលិសបាឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត៕

adverise with khmeread

មតិយោបល់