Unnamed %282%29

ឃាត់បុរសម្នាក់និងស្រីម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការនៅថ្ងៃស្អែក

    ត្បូងឃ្មុំ ៖ ជនសង្ស័យ២នាក់ប្រុសម្នាក់និងស្រីម្នាក់នឹងត្រូវកម្លាំងអធិការដ្ឋានប៉ូលិសស្រុកមេមត់ បញ្ជូនទៅតុលាការនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានបង្រ្កាបពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅថ្ងៃទី២៦ សីហាឆ្នាំ២០១៦ ម៉ោង១ និង៣០ នាទីរសៀល  នៅចំណុចភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

    ប៉ូលិសស្រុកមេមត់ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ម៉ឺន ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ កំពុងអង្គុយលេងនៅចំណុចតារាងបាល់ទាត់ ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយកម្លាំងប៉ូលិសបានសុំធ្វើការឆែកឆេរ បានរកឃើញថ្នាំញៀនចំនួន ០២ កញ្ចប់តូច នៅក្នុងដៃអាវ រួចបញ្ចូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកមេមត់ ដើម្បីសាកសួរ កសាងសំណុំរឿងតាមនីតិវិធី។

    តាមចម្លើយជនសង្ស័យខាងលើសារភាពថាខ្លួនទិញពីឈ្មោះ ម៉េង ផល្លា ភេទស្រី អាយុ ២៤ឆ្នាំ នៅភូមិត្បូងវត្ត ឃុំមេមមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

    ក្រោយពីបានទទួលបានចំលើយពីជនសង្ស័យ កម្លាំងប៉ូលិសបានបន្តចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង ផល្លា នាំខ្លួនមកកាន់អធិការដ្ឋានប៉ូលិសស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ចូនទៅកាន់តុលាការខេត្តត្បូងឃ្មុំ៕
 

មតិយោបល់