កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខេត្តកំពង់ឆ្នាំងឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅថ្ងៃទី២៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទី នៅចំណុច ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងដកហូវត្ថុតាងមួយចំនួន។
ប៉ូលិសនិយាយថា កម្លាំងប៉ូលិសខេត្តស្រុកដឹកនាំ ដោយ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើស ប្រើប្រាស់ និងចែកចាយគ្រឿងញៀន លទ្ធផលឃាត់ខ្លួន ជនសង្ស័យបានចំនួន០២នាក់ គឺ១-ឈ្មោះ មៀង សំអូន ភេទស្រី អាយុ៤២ឆ្នាំរស់នៅភូមិ, ឃុំខាងលើ និង២-ឈ្មោះ ហួន សាវ៉ុន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិ, ឃុំខាងលើព្រមទាំងដកហូតបាន វត្ថុតាង ថ្នាំញៀន១កញ្ចប់តូច, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារៈសម្រាប់ជក់ មួយចំនួនទៀត។
បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕
