adverise with khmeread 1

អ្នកចាំទីដៃថ្មី Jasper Cillessen ចាប់ផ្តើមហ្វឹកហាត់ខណៈ Barcelona ត្រៀមប្រកួតជាមួយ Bilbao

    ​អ្នកចាំទី​ដៃ​ថ្មី​របស់​អ្នក​មានបុណ្យ Barcelona កីឡាករ Jasper Cillessen បានបង្ហាញ​សកម្មភាព​របស់ខ្លួន​ជា​លើកដំបូង​សម្រាប់​ក្រុម ខណៈដែល​សមាជិក​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga មួយ​នេះ បាននាំគ្នា​ធ្វើការ​ហ្វឹកហាត់​ការ​ពី​ម្សិលមិញ​នេះ​។​

​    ​Cillessen ដែល​ផ្ទេរ​ចូល​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​បន្ទាប់​បានអនុញ្ញាត​ឱ្យ​អតីត​អ្នកចាំទី​ដៃ​ទីមួយ Claudio Bravo ផ្លាស់​ទៅកាន់​ក្លឹប​មេឃ​ខៀវ Manchester City ត្រូវបាន​ដាក់ឱ្យ​បង្កើន​ការហ្វឹកហាត់​របស់គាត់​បន្ថែម មុន​ការធ្វើដំណើរ​ទៅ​ជួប​មុខ​ម្ចាស់ផ្ទះ Athletic Bilbao នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ​។​

​    ​Barcelona ដែល​បាន​បំភ័យ​ទៅដល់​ដៃគូ​ប្រជែង​ក្នុង​អេ​ស្ប៉ា​ញ​ដោយបាន​ផ្តួល Real Betis ក្នុង​លទ្ធផល ៦-២ នៅក្នុង​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​របស់​ពួកគេ​កាលពី​សប្តាហ៍​មុន នឹងត្រូវ​ឆ្ពោះ​ដំណើរ​ទៅកាន់​ទឹកដី San Mames ខណៈដែល Enrique នឹង​ប្រឈមមុខ​នឹង​ការលំបាក​មួយ​ជុំវិញ​ការជ្រើសរើស​អ្នកចាំទី​របស់ខ្លួន​។​

​    ​Bravo បានចាប់ផ្តើម​ការប្រកួត​ក្នុងជំនួប​ជាមួយ Betis ខណៈដែល Marc-Andre ter Stegen ជួប​បញ្ហា​ជាមួយ​របួស​។​

​    ​ប៉ុន្តែ​ស្របពេល​ដែល Bravo បានធ្វើ​ដំណើរ​ចាកចេញ​ទៅកាន់​មេឃ​ខៀវ ហើយ Ter Stegen និង Cillessen បានបង្ហាញ​ខ្លួន​នៅក្នុង​ជំរំ​ហ្វឹកហាត់​ទាំង​ពីររូប Enrique ពិតជា​មានការ​ឈឺក្បាល​នៅក្នុង​ជម្រើស​ដ៏​មាន​សក្តានុពល​របស់គាត់​។​

​    ​ទោះបីជា​អ្នកចាំទី​ទាំងពី​រូបនេះ​កំពុង​ត្រៀមខ្លួន​ដើម្បី​បំបែក​ឱកាស​ក្នុង​ឈោង​ចាប់យក​ឯកសណ្ឋាន​លេខ​មួយ Cillessen បានបញ្ជាក់​យ៉ាងច្បាស់​ថា គាត់​មិនបាន​ចូលរួម​ដើម្បី​ធ្វើជា​សត្រូវ​របស់ Ter Stegen ឡើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់