adverise with khmeread 1

Ki Sung-Yueng វិលត្រឡប់ពីបំពេញកាតព្វកិច្ចយោធានៅកូរ៉េវិញ អួតថាចេះបាញ់កាំភ្លើងគ្រប់ប្រភេទ និងចេះរបៀបការពារការវាយប្រហារគីមី

    ​Ki Sung-Yueng របស់​ក្រុម Swansea បាន​និយាយ​ពី​របៀប​ដែល​គាត់​បាន​ឆ្លងកាត់​នៅ​រដូវក្តៅ​ក្នុង​ជំរំ​ហ្វឹកហាត់​ទ័ព​កូរ៉េ បន្ទាប់ពី​ត្រូវបាន​កោះហៅ​ដើម្បី​បំពេញ​ការ​ហ្វឹក​ហ្វា​ត់​កាតព្វកិច្ច​យោធា​របស់គាត់​។​

​    ​ខ្សែបម្រើ​កណ្តាល​រូបនេះ​បានរស់នៅ​ក្នុង​ជីវិត​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​អាជីព​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ម្នាក់ ហើយ​អាពាហ៍ពិពាហ៍​របស់គាត់​ជាមួយ​តារា​សម្តែង​ស្រី Han Hye-jin ដែល​បានរៀបចំ​នៅក្នុង​ឆ្នាំ​២០១៣ បានធ្វើឱ្យ​គាត់​ត្រូវបាន​គេ​ចាត់ទុកថា​ជាតា​រា​ដ៏​ល្បី​ម្នាក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​

​    ​បន្ទាប់ពី​ចុងបញ្ចប់​រដូវ​កាល​មុន គាត់​បាន​រាយ​ការ​ពី​កាត​ព្វ ខណៈដែល​គាត់​បាន​រៀន​សូត​ពី​របៀប​ប្រើ​អាវុធ និង​របស់​រួចរ​ស់ជី​វិត​ពី​ការវាយប្រហារ​គីមី​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ WalesOnline កីឡាករ​ដែល​លេង​ឱ្យ​ជម្រើសជាតិ ៨៤ លើក​រូបនេះ​បាន​និយាយថា "​នៅក្នុង​ប្រទេស​កូរ៉េ​គឺ​តែងតែមាន​លទ្ធភាព​ផ្ទុះ​សង្គ្រាម ដូច្នេះ​យើង​ត្រូវតែ​ត្រៀមខ្លួន​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​បាន​ទៅ​រៀន​ពី​របៀប​ដោះស្រាយ​ជាមួយ​សង្គ្រាម​នេះ​។ រយៈពេល​ដ៏​ឆាប់រហ័ស​ដែល​ខ្ញុំ​បាន​ស្ថិតនៅ​ទីនោះ ខ្ញុំ​បាន​បំភ្លេច​ថា​ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​ម្នាក់​។ ខ្ញុំ​គ្រាន់តែ​ធ្វើការ​ហ្វឹកហាត់​ដូចជា​ទា​ហា​មួយរូប​ប៉ុណ្ណោះ ដូច្នេះ​វា​ពិតជា​លំបាក​ដើម្បី​គិត​អំពី​បាល់ទាត់​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង ពួកគេ​ពិតជា​ភ្ញាក់ផ្អើល​ពេលដែល​បានឃើញ​ខ្ញុំ ប៉ុន្តែ​បន្ទាប់មក​ពួកគេ​ក៏មាន​ការ​រវល់​ដែរ​។ ពួកគេ​ត្រូវ​ហ្វឹកហាត់ ហើយ​អ្នក​គ្រប់គ្នា​ពិតជា​នឿយហត់​ខ្លាំង​បំផុត​។

​    ​"​ខ្ញុំ​បានក្លាយ​ទៅជា​សមាជិក​ម្នា​ក់​នៃ​ទ័ព នោះ​គឺជា​អាទិភាព​តែមួយគត់​របស់ខ្ញុំ​។ ខ្ញុំ​បាន​សិក្សា​ពី​របៀប​បាញ់កាំភ្លើង ហើយ​យើង​បាន​ស្ថិតនៅក្នុង​បន្ទប់​ឧស្ម័ន ជា​កន្លែង​ដែល​ខ្ញុំ​ធ្វើដំណើរ​ចូលទៅ ហើយ​ពាក់​ម៉ាស​ការពារ​ឧស្ម័ន​។ យើង​បាន​ដើរ​ពី ១០ ទៅ ២០​គីឡូម៉ែត្រ​ជាមួយនឹង​កាំភ្លើង ដូច្នេះ​វា​ពិតជា​លំបាក​ក្នុងការ​ហ្វឹកហាត់ ហើយ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅកាន់​គ្រែ​សម្រាក ស្របគ្នា​នោះដែរ​ពេល​ខ្ញុំ​ភ្ញាក់ឡើង​ខ្ញុំ​មិន​ផឹក​គ្រឿង​ស្រវឹង​ឡើយ ខ្ញុំ​គិត​ដូច្នេះ​ព្រោះ​វា​នឹង​រក្សា​រាងកាយ​ឱ្យមាន​តុល្យភាព​"​។​

​    ​Ki បាន​ស្ថិតនៅក្នុង​ជួរ​ទ័ព​សម្រាប់​រយៈពេល​បួន​សប្តាហ៍​។ រាល់​បណ្តា​ប្រជាជន​កូរ៉េ​ទាំងអស់​ត្រូវតែ​បម្រើ​យោធា​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ មុន​ពេលដែល​ពួកគេ​មាន​អាយុ ២៩​ឆ្នាំ ឬក៏​ត្រូវ​ប្រឈមមុខ​និរទេស​ចេញពី​ប្រទេស​តែម្តង​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់