2

Jose Mourinho សរសើរកីឡាករយុវជន Marcus Rashford មិនដាច់ពីមាត់បន្ទាប់ពីជួយក្រុមឱ្យឈ្នះចុងម៉ោងយប់មិញ

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បានបង្ហាញ​ការកោតសរសើរ​មិន​ដាច់​ពី​មាត់​សម្រាប់​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់គាត់ Marcus Rashford បន្ទាប់ពី​គាត់​បាន​ដើរ​ចេញពី​កៅអី​បម្រុង​រួច​បានសម្រេច​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ចុងបញ្ចប់​ការប្រកួត​ក្នុងជំនួប​ជាមួយ Hull City កាលពី​យប់មិញ​នេះ​។​

​    ​Mourinho បានដាក់​បញ្ចូល Rashford នៅក្នុង​រយៈពេល ២០​នាទីចុងក្រោយ​ក្នុងការ​ប្រកួត ខណៈដែល​បិសាច​ក្រហម​កំពុង​ព្យាយាម​ដើម្បី​ស្វែងរក​ជ័យជម្នះ​របស់ខ្លួន​នៅលើ​ទឹកដី KCOM Stadium ។​

​    ​នៅ​នាទី​៩២ គាត់​ទម្លុះ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​ក្នុង​ប្រអប់​ប៉េ​ណា​ល់​ទី​ស៊ុត​បញ្ចូល​ទី​ដែល​វ៉ៃ​កាត់​ដោយ​ប្រធាន​ក្រុម Wayne Rooney ដែល​ធានាបាន​នូវ​លទ្ធផល ៣​ពិន្ទុ​សម្រាប់​ហ្វូង​អ្នកគាំទ្រ​ដែល​កំពុង​រង់ចាំ​លទ្ធផល​មួយ​នេះ​។​

​    ​Mourinho បាន​ចេញមក​អបអរ​ជ័យជម្នះ​របស់គាត់​យ៉ាង​លឿន ខណៈដែល​គាត់​បាន​ចូលទៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​នៅ​បញ្ចប់​ការប្រកួត​។

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានបញ្ជាក់​អំពី Rashford ថា "​ខ្ញុំ​បាន​ផ្តល់ជូន​គាត់​នូវ​ស្នាមញញឹម​ដ៏​ធំ​មួយ ហើយនឹង​ការ​ឱប​ដ៏​ធំ​មួយ​ដែរ​។ ខ្ញុំ​គិតថា​គាត់​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​ណាស់ ហើយ​គាត់​ធ្វើការ​បាន​យ៉ាង​ល្អ​"៕

ប្រភព៖ Mirror

មតិយោបល់