adverise with khmeread 1

John Terry ប្រាប់ថាមិនខ្ចីត្រឡប់ទៅជម្រើសជាតិអង់គ្លេសវិញទេ ទោះអ្នកចាត់ការថ្មី Sam Allardyce តាមអង្វរយ៉ាងណាក៏ដោយ

    ​John Terry បានធ្វើ​មិនដឹងមិនឮ​អំពី​ឱកាស​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្តងទៀត បន្ទាប់ពី​អង់គ្លេស​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Sam Allardyce ។ នេះ​បើ​យោងតាម​កាសែត​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​អង់គ្លេស Sunday People ។​

​    ​ប្រធាន​ក្រុម​តោ​ខៀវ Chelsea រូបនេះ ត្រូវបាន​ឮដំណឹង​ជុំវិញ​ការវិលត្រឡប់​ទៅកាន់​តោ​កំណាច​អង់គ្លេស​ម្តងទៀត ខណៈដែល Allardyce ត្រៀម​បញ្ចេញ​ឈ្មោះ​កីឡាករ​ឈុត​ដំបូង​របស់គាត់​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ក្នុងប្រទេស​អង់គ្លេស​សប្តាហ៍​នេះ​។​

​    ​ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា​ថ្ងៃ​របស់គាត់​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​អន្តរជាតិ​ម្នាក់​បាន​រសាត់​បាត់ទៅហើយ ហើយ​គាត់​ចង់​ផ្តោតទៅលើ​អាជីព​របស់គាត់​ជាមួយ​តោ​ខៀវ​វិញ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់