adverise with khmeread Untitled

Thierry Henry៖ អ្នកចាត់ការ Man City នឹងធ្វើឱ្យ John Stones ក្លាយជាតារាកំពូលដូចគ្នាទៅ Pique របស់ Barcelona

    ​Thierry Henry បានចេញ​មុខមក​អះអាងថា John Stones ដែល​ស្ថិតនៅក្រោម​សម័យកាល​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​មេឃ​ខៀវ Manchester City លោក Pep Guardiola នឹង​ឆ្ពោះទៅរក​កម្រិត​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​ម្នាក់​ដែល​ស្រដៀង​គ្នា​ទៅនឹង Gerard Pique នៅឯ Barcelona អ៊ីចឹង​។​

​    ​Stones បានក្លាយ​ទៅជា​ខ្សែការពារ​ដំបូង​គេ​បំផុត​ដែល​ត្រូវបាន​ដឹក​ដៃ​ចូលមក​កាន់​ទឹកដី Etihad Stadium ដោយ Pep Guardiola នៅក្នុង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់ ៤៧,៥​លាន​ផោន​នៅក្នុង​ទីផ្សា​រដូវក្តៅ​នេះ​។​
​    ​
​    ​Henry បាន​បញ្ជាក់ថា "John Stones ប្រហែលជា​បាន​ខកចិត្ត​ដែល​មិនអាច​ធ្វើដំណើរ​ជាមួយ​អង់គ្លេស​នៅ​ព្រឹត្តិការណ៍​ប្រជែង​ពាន​អឺរ៉ុប Euros 2016 នាពេល​កន្លងមក ប៉ុន្តែ​បច្ចុប្បន្ន​គាត់​នឹងមាន​ឱកាស​ក្នុងការ​ធ្វើឱ្យ​ខ្លួនឯង​មាន​នាម​ជា​ខ្សែការពារ​កណ្តាល​ដ៏​ល្អ​បំផុត​ម្នាក់​ក្នុង​ប្រទេសមួយ​នេះ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​អ្វីដែល​ខ្ញុំ​ឃើញ​ពី​ការ​វឌ្ឍន៍​របស់ Stones គឺ​ដូច​ទៅនឹង​អ្វីដែល​ខ្ញុំ​បានឃើញ​វា​កើតឡើង​ជាមួយ Gerard Pique ត្រឡប់​ទៅ​អតីតកាល​នៅ Barcelona ក្នុង​ឆ្នាំ ២០០៨​អ៊ីចឹង​។ Pique បាន​ក្លាយទៅជា​ហត្ថលេខា​ដំបូង​បំផុត​របស់ Pep Guardiola ហើយ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មាន​មន្ទិល​ដោយសារតែ​គាត់​មិនត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ខ្សែការពារ​ឆ្នើម​ម្នា​ក់ដោយ Manchester United ជា​កន្លែង​ដែល​គាត់​មិនអាច​សូម្បី​ប្រយុទ្ធ​យក​តំណែង​របស់គាត់​ជាមួយ Rio Ferdinand និង Nemanja Vidic នោះ​"​។​

​    ​"​ប៉ុន្តែ Pep បានកំណត់​គាត់​ឱ្យក្លាយ​ទៅជា​កីឡាករ​ម្នាក់​ដែលមាន​ភាពកក់ក្តៅ​ជាមួយ​បាល់ និង​បានធ្វើការ​នៅលើ​តំបន់​ការពារ​របស់គាត់​ដែល​បាន​កែប្រែ​មុខមាត់ Pique ទៅជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដទៃទៀត​។ ដូច្នេះ​វា​នឹង​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ប្រសិនបើ Stones អាច​ចូលទៅក្នុង​គន្លង​ស្រដៀង​គ្នា​មួយ​នេះ​ជាមួយនឹង Manchester City"៕

ប្រភព៖ Thesun

adverise with khmeread

មតិយោបល់