adverise with khmeread Juventus must win against hellas

គ្រូបង្វឹក Juventus និយាយថា ដាច់ខាត​ត្រូវតែ​ឈ្នះ Verona ក្នុង​ទឹកដី​យប់​នេះ​

គ្រូបង្វឹក​សេះបង្កង់ Juventus លោក Massimiliano Allegri បាន​សារភាពថា ក្រុម​របស់លោក​ត្រូវ​ទទួល​ជ័យជម្នះ​ក្នុង​យប់​នេះ នៅពេល​ពួកគេ​ប្រកួត​ជាមួយ​ក្រុម Hellas Verona ដើម្បី​បាន​តាម​ប្រកិត​ជាមួយ​ក្រុម​កំពូល​តារាង​។​

​ក្រុម​សេះបង្កង់​បច្ចុប្បន្ន​ស្ថិតនៅ​លំដាប់​ទី​បួន​នៅក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ហើយ​គ្រូបង្វឹក​វ័យ ៤៨ ឆ្នាំ​រូបនេះ​ក៏បាន​និយាយ​ផងដែរ​ថា ការប្រកួត​យប់​នេះ​នឹង​ពិបាក​សម្រាប់ Juventus​។ ទោះជា​យ៉ាងណា​ក៏​គាត់​ចង់​ឲ្យ​កូនក្រុម​ធ្វើការ​ប្រយុទ្ធ​ជាមួយនឹង​ទម្រង់​លេង​ល្អ​ឡើងវិញ​របស់​ពួកគេ​។​

​លោក Allegri បាន​និយាយថា "​វា​ច្បាស់​ជាការ​ប្រកួត​ដ៏​ស្មុគស្មាញ​ជាមួយ​ក្រុម Verona ហើយ​យើង​មាន​កាតព្វកិច្ច​ដើម្បី​ឈ្នះ ព្រោះ​យើង​នៅ​ពីក្រោយ​ក្រុម​កំពូល​តារាង​។ ក្រុម Verona ប៉ុន្មាន​មកនេះ​បាន​រកឃើញ​ភាពរឹងមាំ​របស់​ពួកគេ ហើយ​យើង​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​កីឡាករ Luca Toni និង Giampaolo Pazzini ព្រោះ​ពួកគេ​ទាំងពីរ​អាចបង្កើត​បញ្ហា​សម្រាប់​អ្នក​រាល់គ្នា​បាន​"​។​

​លោក​បាន​បន្តទៀតថា "​យើង​បាន​ភ្លាត់ស្នៀត​ចាញ់​ក្រុម​តូចៗ​ពីមុន​រួចមកហើយ ដូច្នេះ​យើង​ត្រូវតែ​ជៀសវាង​នូវ​កំហុស​បច្ចេកទេស​និង​បោះជំហាន​ទៅមុខ​កាន់តែ​លឿន​"៕

adverise with khmeread

មតិយោបល់