adverise with khmeread Untitled 1

ក្មេងប្រុសពីរនាក់ចុះមុជទឹករើសបានកាមេរ៉ាក្រោមបឹងដោយចៃដន្យ ពេលឃើញរូបភាពក្តុកក្តួលរកអ្វីប្រៀបផ្ទឹមពុំបាន

    លោក Kyle puelston មកពី Minnesota បានបាត់កាមេរ៉ារបស់គាត់ ខណៈដែលកំពុងហែលទឹកបឹងមួយ។ ជាអកុសល កាមេរ៉ានោះសុទ្ធតែអនុស្សាវរីយ៍គ្រួសាររបស់គាត់ ក៏ជ្រុះបាត់ក្នុងទឹក។

    វាកើតឡើងនៅពេលដែលគាត់ឡើងច្រាំងថ្មមួយ។ គាត់បានពាក់កាមេរ៉ា GoPro នៅនឹងក្បាលរបស់គាត់ ប៉ុន្ដែគួរឱ្យសោកស្ដាយគាត់មិនបានចងវាជាប់លើក្បាលឱ្យតឹងទេ។ គាត់បានប្រឹងហែលទឹកដើម្បីស្វែងរកដែរ ប៉ុន្ដែទីបំផុតគាត់ក៏បានចុះចាញ់ព្រោះរកសព្វអស់ហើយនៅតែមិនឃើញ។

    មួយឆ្នាំក្រោយមករឿងចម្លែកមួយបានកើតឡើង។ មានបងប្អូនប្រុសពីរនាក់បានចុះមុជទឹកនៅទីនោះដែរ ហើយពួកគេក៏បានរកឃើញកាមេរ៉ានោះ។ កាមេរ៉ាប្រភេទនោះមិនជ្រៀបទឹកទេ បន្ទាប់មកពួកគេបានបើកកាមេរ៉ានោះមើលរូបភាព។ រូបដំបូងដែលពួកគេឃើញ គឺសកម្មភាពកងកម្លាំងពិសេស SWAT ។ ប៉ុន្ដែរូបភាពបន្ទាប់គឺទប់ចិត្តមិនបាន ពួកគេឃើញរូបទារកដេកឈឺធ្ងន់ម្នាក់ និងឪពុកម្នាក់នៅក្នុងរូបភាពនោះ។

    ម្ចាស់កាមេរ៉ាឈ្មោះ Christ Flores គាត់បានថតរូបភាពកូនរបស់គាត់ដែលសឹងតែបាត់បង់ជីវិតទៅហើយនៅពេលកូនរបស់គាត់ឈឺធ្ងន់។ បងប្អូនប្រុសពីរនាក់នោះឃើញរូបភាពទាំងនេះក៏បានចាប់ផ្ដើមរកម្ចាស់កាមេរ៉ា ដោយគិតថានេះគឺជាអនុស្សាវរីយ៍តែមួយគត់របស់គាត់។

    ទីបំផុតពួកគេបានរកឃើញម្ចាស់កាមេរ៉ា ហើយម្ចាស់កាមេរ៉ាលោក Flores បានអរគុណយ៉ាងខ្លាំងចំពោះបានប្អូនទាំងពីររូបនោះ។ គាត់បានឱ្យកាមេរ៉ាទៅបងប្អូនប្រុសពីរនាក់នោះជាការសងគុណ ហើយរូបគាត់យកតែ Memory ទុកតែប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់