adverise with khmeread 14123967 283351608712626 515754733 o

ពូកែណាស់ខាងនាំគ្នាសម្ងំប្រើប្រាស់គ្រឿងញៀន!

    ក្រចេះ ៖​ ជនសង្ស័យប្រុស-ស្រី៤នាក់ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះឆ្មក់បង្រ្កាបបាននៅយប់ថ្ងៃទី២៧ សីហានៅទីតាំងមួយក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខណៈដែលពួកគេកំពុង តែពួនសម្ងំនាំគ្នាប្រើប្រាស់គ្រឿងញៀន។ 

    ប៉ូលិសនិយាយថា​ ជនសង្ស័យប្រុស-ស្រីទាំង៤នាក់ដែលត្រូវបាននគរបាលក្រុងក្រចេះ ចាប់ឃាត់ខ្លួនបាន មាន១.ឈ្មោះ សិន សុខរស់អាយុ២២ឆ្នាំ, ទី២.ឈ្មោះ ប៊ុន សុខរី អាយុ២០ឆ្នាំ អ្នកទាំងពីររស់នៅក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ, ទី៣. ឈ្មោះ ហាក់ ម៉េងឈាង អាយុ២៨ឆ្នាំ
មានទីលំនៅឃុំថ្មគ្រែ ស្រុកចិត្របុរី និងទី៤.ឈ្មោះ គង់ ម៉ា និច ភេទស្រី អាយុ២០ឆ្នាំ រស់នៅសង្កាត់ក្រចេះ ក្រុងក្រចេះ។ 

    ប៉ូលិសបានបញ្ជាក់ថា ក្នុងការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីជាមុខសញ្ញាគ្រឿង ញៀនទាំងនេះនគរបាលក្រុងក្រចេះក៏បានឆែកឆេររកឃើញសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបាននគរបាលក្រុងក្រចេះកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread

មតិយោបល់