adverise with khmeread Unnamed %286%29

២ថ្ងៃបង្ក្រាបបទល្មើសនេសាទខុសច្បាប់៣លើកដុតស្បៃមុងរាប់ពាន់ម៉ែត្រ

    កំពង់ចាម ៖ រយៈពេល២ថ្ងៃ ប៉ូលសខេត្តកំពង់ចាមសហការជាមួយមន្ត្រីសង្កាត់ជលផលបង្ក្រាបនិងដកហូតស្បៃមុងដែលជាឧបករណ៍នេសាទខុសច្បាប់រាប់ពាន់ម៉ែត្រដុតកម្ទេច ចោលនៅនឹងកន្លែងតែម្តង។ ប៉ុន្តែពុំឃើញចាប់ខ្លួនអ្នកនេសាទខុសច្បាប់មកផ្តន្ទាទោសម្តងណាឡើយ។

    លើកទី១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១១ដល់ម៉ោង១៥ និង៣០នាទីលោក ម៉ៅ ញ៉ នាយសង្កាត់ជលផលចុះជួយស្រុកព្រៃឈរ បានដឹកនាំកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលមៀន ក្រុមប្រឹក្សាឃុំ កម្លាំងសហគមន៍ប្រជាពលរដ្ឋចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់នៅចំណុចបឹងធំ ម្តុំកោះចេក ក្នុងភូមិកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយឡែកវត្ថុតាងទាំងនោះត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង។

    ជាលទ្ធផលសមត្ថកិច្ចដកហូតបានៈលបស្បៃមុងចំនួន០៨មាត់ព្រួលស្បប្រវែង៧៥០ម៉ែត្រ។ ចំពោះសម្ភារៈទាំងនោះ ត្រូវបានសមត្ថកិច្ចធ្វើការដុតកំទេចចោលនៅនឹងកន្លែងតែម្តង។

    លើកទី២- ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទួលព្រះឃ្លាំង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងទួលព្រះឃ្លាំង ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    លើកទី៣-ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងប៉ូលសប៉ុស្តិ៍រដ្ឋបាលទួលព្រះឃ្លាំង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកបាក់ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងទួលព្រះឃ្លាំងស្ថិតក្នុង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ និងនៅចំណុចព្រែកបាក់ ស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម។

    ជាលទ្ធផលសមត្ថកិច្ចដកហូតបានលបស្បៃមុងចំនួន២១មាត់, ព្រួលស្បៃមុងប្រវែង២៩៣០ ម៉ែត្រ។ ចំពោះសម្ភារៈទាំងនោះ ត្រូវបានសមត្ថកិច្ចធ្វើការដុតកំទេចចោលនៅនឹងកន្លែងតែម្តង៕


 

adverise with khmeread

មតិយោបល់