adverise with khmeread 1

អាណិតណាស់! ស្ត្រីម្នាក់បីកូនស្រីទាំងមានរបួស ខណៈឪពុកបង្កើតស្លាប់ក្នុងថ្លុកឈាមនៅចំពោះមុខ

    កំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូទាក់ដៃចង្កូតជ្រុលបុកបង្កាន់ដៃស្ពាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៣០នាទីនៅចំណុចស្ពានអូរដាស្ថិតនៅក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម លើផ្លូវជាតិលេខ៧ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស២នាក់។

    ប៉ូលិសនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយឈ្មោះ អ៊ឹម យឿន ភេទប្រុស អាយុ​៥៥ឆ្នាំ (ស្លាប់) មានទីលំនៅភូមិអន្លង់ស្នូក  ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន​​ជិះម៉ូតូម៉ាកហុងដា វ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នា០២នាក់គឺ១.ឈ្មោះ យឿន ឌីម ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាកូនបង្កើត និង២.ឈ្មោះ ប៉ូ ស្រីណែត ភេទស្រី អាយុ៥ខែ ត្រូវជាចៅបង្កើតហើយបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយជនរងគ្រោះបានដឹកបេមួយដាក់លើទូកម៉ូតូ។

    លុះដល់ចំណុចកើតហេតុបានទាក់ចង្កូតហើយបានបុកបង្កាន់ដៃស្ពានដោយខ្លួនឯងបណ្តាលឱ្យជនរងគ្រោះឈ្មោះ អ៊ឹម យឿន ជាអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ ដោយឡែកអ្នករួមដំណើរបានរបួសស្រាលចំនួន០២នាក់ និងម៉ូតូខូចខាត០១គ្រឿងលក្ខណៈស្រាល៕


 

adverise with khmeread

មតិយោបល់