adverise with khmeread 1

ជនជាតិអង់គ្លេសម្នាក់បើករថយន្ដដឹកប្រពន្ធខ្មែរ បុកយុវជន២នាក់កំពុងជិះម៉ូតូស្លាប់ភ្លាម

    ភ្នំពេញ ៖ បុរសជនជាតិអង់គ្លេសម្នាក់ បើករថយន្ដដឹកប្រពន្ធជនជាតិខ្មែរ ជ្រុលបុកយុវជន២នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាម ក្នុងថ្លុកឈាមដែលគ្រោះថ្នាក់នេះបានកើតឡើងនាម៉ោង៣ និង២៨នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកអ៊ីស៊ុយស៊ុយ មួយគ្រឿង បើកដោយជនជនជាតិអង់គ្លេស រួមដំណើរជាមួយប្រពន្ធខ្មែរបើកក្នុងល្បឿនលឿន
ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមតែម្តង។

    ក្រោយពេលកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើតាមប្រពៃណី។ រីឯរថយន្ដបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងធ្វើការដោះស្រាយតាមច្បាប់។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណភាគីទាំង២នៅឡើយ៕

adverise with khmeread

មតិយោបល់