adverise with khmeread Unnamed %282%29

ឃាត់បុរសម្នាក់តាមដីកាពាក់ព័ន្ធបទល្មើស

    ព្រះសីហនុ ៖ កម្លាំង អាវុធហត្ថខេត្ត ព្រះសីហនុ សហការជាមួយ ស្នាក់ការអាវុធហត្ថ៤០១ ចុះអនុវត្តដីកា១២ តព/១៦ ខេត្តព្រះសីហនុចុះថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦  នៅចំណុច ភូមិអូរតា​ហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៧ និង១០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។

    លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ទូច ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

    ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន១-កាំភ្លើងកែច្នៃខ្យល់ចំនួន០១ដើម, ២-ដាវចំនួន០២ដើម, ៣-ទូរសព្ទដៃ០៤គ្រឿង, ៤-ដបជក់ចំនួន០១ដប, ៥-ដែក កេះចំនួន០៤, ៦-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១, ៧-សំភារះកែច្នៃកាំភ្លើង,​ គ្រាប់​​បាដាងចំនួន០៤គ្រាប់ និង៨-កន្រ្តៃចំនួន០១ដើម។

    បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យបញ្ជូនមក អាវុធហត្ថខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់៕
 

adverise with khmeread

មតិយោបល់