adverise with khmeread Unnamed

បង្ក្រាបទីតាំងជល់មាន់ នៅស្រុកពាមរក៍ចាប់បានមាន់ជល់១ក្បាលអ្នកលេងរត់អស់

    ព្រៃវៃង ៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានបង្រ្កាបការលេងល្បែងជល់មាន់នាវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២៨ សីហា ឆ្នាំ២០១៦នៅចំណុចភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់បានមាន់ជល់មួយក្បាល ម៉ូតូ៥គ្រឿងអ្នកលេងរត់អស់។

    មន្ត្រីជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខែត្រ បានធ្វើការបង្រ្កាបករណីលេងល្បែងជល់មាន់មួយលើក ដកហូតវត្ថុតាងរួមមាន៖ ១-មាន់ជល់ចំនួន០១ក្បាល, ២-ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១, ៣-បង់សម្រាប់រុំខ្នាយមាន់ចំនួន១៦ដុំ, ៤-កន្រ្តកសម្រាប់ដាក់មាន់ចំនួន០២ និង៥-ម៉ូតូចំនួន០៥គ្រឿង។

    បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅកងរាជអាវុធខែត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread

មតិយោបល់