adverise with khmeread Unnamed %284%29

ប៉ូលិសស្រុកអង្គស្នួលឃាត់មនុស្ស៤នាក់ពាក់ព័ន្ធគ្រឿងញៀន

    កណ្តាល ៖ ជនសង្ស័យ៤នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនករណី ផ្ដល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២៨ សីហា ឆ្នាំ២០១៦ វេលាម៉ោង៣ និង១០នាទី នៅចំណុចផ្ទះជនល្មើសភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនសង្ស័យ០៤នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ បូ វិបុល ភេទប្រុស​ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ), ២.ឈ្មោះ​ ហង្ស សុខនៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកផ្ដល់ទីតាំង), ៣.ឈ្មោះ​ ស៊ុក សាន់វីរ៉ាណាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ប្រើប្រាស់) និង៤.ឈ្មោះ ហែម សុធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិត (ជាអ្នកប្រើប្រាស់) នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    ប៉ូលិសបន្តថា វត្ថុតាងចាប់យករួមមាន៖ ១-ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុញៀន (០១កញ្ចប់តូច) ម៉ាទឹកកក, ២.ចានថ្មដាក់ទឹក០១ ចង្ក្រានហ្គាសចំរ៉ាញ់០១ លុយខ្មែរ (ប្រាំបីពាន់ បីរយរៀល), ៣.ដាវសាំម៉ូរ៉ៃ ០១ កាំបិតប័ងតោ០១ និងថង់សម្រាប់វេខ្ចប់ឧបករណ៍ប្រើប្រាស់មួយចំនួន។

    ប៉ូលិសបន្តទៀតថា នៅវេលាម៉ោងខាងលើកម្លាំងប៉ូលិសស្រុក ផ្នែកជំនាញ បានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ កម្លាំងសមត្ថកិច្ច បានចុះទៅធ្វើការឃាត់ខ្លួនមុខសញ្ញាបាន២នាក់ និងឧបករណ៍ថង់សម្រាប់វេចខ្ចប់មួយចំនួន។

    ជនល្មើស ឆ្លើយថាថ្នាំញៀន ដែលខ្លួនប្រើបាស់គឺទៅទិញមកពីភូមិប្របវត្ត ឃុំព្រៃពួច​ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅម៉ោង១៥ និង៣០នាទីកម្លាំង អធិការដ្នានប៉ូលិសស្រុក ដែលមានការចូលរួមពីប៉ុស្តិ៍ព្រៃពួចមេភូមិ មេឃុំ ធ្វើការឆែករកឃើញថ្នាំញៀន១កញ្ចប់តូច ដាវសាំម៉ូរ៉ៃ០១ កាំបិតប័ងតោ០១ និងថង់សម្រាប់វេចខ្ចប់ឧបករណ៍ប្រើប្រាស់មួយចំនួន។

    បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
 

adverise with khmeread

មតិយោបល់