adverise with khmeread 7

ក្រសួងសុខាភិបាលស្នើដល់សមត្ថកិច្ចចាត់វិធានការរថយន្តសង្គ្រោះគ្មានច្បាប់

     ភ្នំពេញ ៖ រយ​:​ពេល​១​ឆ្នាំ​កន្លងមកនេះ ក្រសួងសុខាភិបាល​សង្កេត​ឃើញ​មាន​រថយន្ត​គិលានសង្គ្រោះ គ្លីនិក​ឯកជន មួយចំនួន​បាន​ក្លែងបន្លំ និង​គ្មាន​សា្ល​ក​លេខ រថយន្ត​ត្រឹមត្រូវ កំពុង​ធ្វើ​សកម្មភាព​ដឹក​អ្នករងគ្រោះថ្នាក់​ចរាចរ​តាមផ្លូវ​យកមក​ព្យាបាល ក្នុង​គ្លីនិក​ឯកជន​របស់ខ្លួន និង​កៀបសង្កត់​លើ​ជនរងគ្រោះ ឬ​បង្ខំ​ឲ្យ​បង់ថ្លៃ​សេវា​មួយ ដែល​ថ្លៃ​ជាទីបំផុត ឬ​សកម្មភាព​រកស៊ី​ជួញដូរ​ខុសច្បាប់​ផ្សេងទៀត ដោយ​ប្រើប្រាស់​ស៊ី​រ៉ែ​ន​ក្លែងបន្លំ ជា​រថយន្ត​សង្គ្រោះ​ដឹក​របស់របរ ដែល​ច្បាប់​បាន​ហាមឃាត់​ជាដើម​។​
     កត្តា​នេះ​បាន​ជះឥទ្ធិពល​អាក្រក់​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ភ្ញៀវទេសចរ​តាមរយះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ផ្ទុយ​ពី​កម្ពុជា​បច្ចុប្បន្ន​កំពុងទ​ទួលបាន​សក្តានុពល​និង​កំណើន​ភ្ញៀវ​ទេសចរណ៍​តាម​គោលដៅ កំណត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​
   បញ្ហា​ទាំងនេះហើយ ទើប​ក្រសួង​សុខ​ភិ​បាល​បាន​ស្នើសុំ​ជា​លាយ​ល័​ក្ខ​អក្សរ ទៅកាន់​ថ្នាក់ដឹកនាំ​ប៉ូលិស​ជាតិ​និង​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជួយ ចាត់វិធានការ​ទប់ស្កាត់​រថយន្ត​គិលានសង្គ្រោះ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង សុខាភិបាល ដែល​កំពុង​ចល័ត​ដឹក​អ្នករងគ្រោះ​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ចាប់​រថយន្ត​គិលានសង្គ្រោះ ឯកជន​ដែល​ខុសច្បាប់​ឬ​ល្មើសច្បាប់​ទាំងនោះ និង​មាន​វិធានការ​ផ្លូវច្បាប់​ផងដែរ ។​
    ខ្លឹមសារ​ខាងលើនេះ​គឺ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​វេជ្ជ​បណ្ឌិត តែ គុយ​ស៊ា​ង ជួស​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ។
    គួរ​រំលឹក​ផងដែរ​ថា កាលពី​កន្លងទៅ​មនុស្ស​ចំនួន​៣​នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក ឯកជន​មួយ​បុក​ស្លាប់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
    ប៉ុន្តែ​រថយន្ត​បង្ក​នោះ​ត្រូវបាន​គ្លីនិក​ឯកជន​នានា​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើការ​បដិសេដថា មិនមែនជា​រថយន្ត​គ្លីនិក​របស់ខ្លួន​នោះទេ​។ ហើយ​រថយន្ត​បង្ក​នោះ​ទៀតសោត ពុំមាន​ពាក់​ស្លាក​លេខ គ្មាន​ស្លាក​យីហោ​មន្ទីរពេទ្យ​អ្វី​ទាំងអស់ គឺមាន​តែ​សា​រ៉ែ​ន​និង​មាន​ឧបករណ៍​សង្គ្រោះ​បឋម​នៅក្នុង​រថយន្ត​តែប៉ុណ្ណោះ ។​
    បន្ទាប់ពី​បង្កហេតុ​បែបនេះ​រួចមក គេ​សង្កេតឃើញ​រថយន្ត​គ្លីនិក​សង្គ្រោះ​ឯកជន​មួយចំនួន​ផ្អាក​ចេញ​យក​ជនរងគ្រោះ​នៅតាម​ដងផ្លូវ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​។​
    ប៉ុន្តែ​ក្រោយពី​មាន​ភាពស្ងប់ស្ងាត់​នៃ​ការស្លាប់​របស់​មនុស្ស​៣​នាក់​រួចមក រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មួយចំនួន​ចាប់ផ្តើម​ប្រកួតប្រជែង​គ្នា​ដណ្តើមយក​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ដើម្បី​បម្រើ​ផលប្រយោជន៍​មុខរបរ​ខ្លួន​យ៉ាង​អនាធិបតេយ្យ​បំផុត ។​
   មាន​គ្លីនិក​ឯក​មួយចំនួន ទទួលរង​នូវ​ការរិះគន់​ពី​សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​ដែល​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​នោះ ថា​"​បានគិត​សេវា​ព្យាបាល​ថ្លៃ​ខ្ពស់កប់ពពក​"​។​
    ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​អាជ្ញាធរ និង សមត្ថកិច្ច​អនុវត្តបាន​កម្រិតណា​?​

adverise with khmeread

មតិយោបល់