adverise with khmeread Untitled 1

នេះហើយ​ជា​ទឹកចិត្ត​ម្តាយ​! សុខចិត្ត​លង់ទឹក​ស្លាប់​ខ្លួនឯង​ដើម្បី​កូនតូច​រួចផុត​ពី​សេចក្តីស្លាប់​

    ​ម្តាយ​ម្នាក់​បាន​លង់ទឹក​ស្លាប់​ក្រោយ​ចុះ​មុជទឹក​ទៅ​សង្គ្រោះ​កូនប្រុស​អាយុ ២ ឆ្នាំ​។ នេះ​បើតាម​វេ​ប​សាយ Independent ចេញផ្សាយ​កាលពី​ថ្ងៃទី ២៧ សីហា​។ 

​    ​លោកស្រី Chelsey Russell បាន​លោត​ចេញពី​កាណូត ក្រោយពី​កូនប្រុស​ធ្លាក់​ពីលើផ្ទះ​នោះ​អំឡុង​ដំណើរ​កម្សាន្ត​របស់​គ្រួសារ​គាត់​ទៅកាន់​បឹង Lake Powell ក្នុង​រដ្ឋ Utah សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ សីហា​។ 

​    ​ម្តាយ​អាយុ ៣៣ ឆ្នាំ​មកពី​រដ្ឋ Colorado រូបនេះ​បាន​មុជទឹក​ទៅ​ជួយ​កូន​គាត់ ខណៈ​ប្អូនប្រុស​របស់លោក​ស្រី​បាន​បញ្ឈប់​ម៉ាស៊ីន​កាណូត​នោះ​ភ្លាមៗ​តាម​ដែល​អាច​ធ្វើបាន​។ 

​    ​ដោយ​បើក​ក្នុង​ល្បឿន ១៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្អូនប្រុស​នោះ​និយាយថា ទូក​នោះបាន​ទៅ​ឆ្ងាយ​ពី​ម្តាយកូន​រាប់សិប​ម៉ែត្រ​ទៅហើយ​។ ដោយ​ដឹង​ថាបើ​ហែល​ទឹក​ទៅ​សង្គ្រោះ​ក៏​មិនទាន់ គាត់​បានរ​ត់ទៅ​ជិះ​ម៉ូតូ​ទឹក​ដែល​ចងភ្ជាប់​នៅ​ចំហៀង​កាណូត​នោះ​។ 

​    ​ទាំង​ម្តាយ​និង​កូន​ពុំមាន​ពោង​សុវត្ថិភាព​ទេ ហើយ​គ្រានោះ​ប្អូនប្រុស​គាត់​បាន​រត់​ទៅយក​កាំបិត​កាត់​ខ្សែ​ចង​ម៉ូតូ​នោះ​ទម្រាំ​តែ​ដាច់​គឺ​ប្រើពេល​ច្រើន​នាទី​គួរសម​។ 

​    ​លោកស្រី Russel អាច​បីកូន​លើ​ទ្រូង​បាន ៥ នាទី ទ្រាំ​ប្អូនប្រុស​មកជួយ​ទាន់​។ នៅពេល​ទាញ​លោកស្រី Russel ឡើងគោក​វិញ គាត់​បាន​បាត់បង់​ស្មារតី​បាត់ទៅហើយ​។ អ្នក​ឈរ​មើល​និង​មន្ត្រី​នៅ​ទី​នោះបាន​ជួយសង្គ្រោះ​ដង្ហើម CPR ប៉ុន្តែ​មិនអាច​សង្គ្រោះ​គាត់​បានទេ​។ 

​    ​នាយប៉ូលិស Rick Eldridge បាន​ប្រាប់​ទូរទស្សន៍ CBS ថា "​លោកស្រី (Russel) លើក​កូន​គាត់​ឱ្យ​ផុត​ផ្ទៃ​ទឹក​តាម​លទ្ធភាព​ដែល​គាត់​អាចធ្វើ​បាន​។ 

​    ​លោក​បន្ថែមថា មូលហេតុ​ដែល​គាត់​ស្លាប់​អាច​បណ្តាលមកពី​លង់ទឹក​ស្លាប់ ប៉ុន្តែ​និយាយថា អ្នកធ្វើ​កោសល្យវិច័យ​នឹង​ប្រកាស​អំពី​ករណីនេះ​ឆាប់ៗ​នេះ​៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់