adverise with khmeread 1

កូរ៉េខាងត្បូង​៖ គីម​ជុង​អ៊ុន​ប្រើ​ស្រី​ស្អាត​យកការណ៍​សម្ងាត់​ពី​មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​

    ​អាណាចក្រ​ឯកោ​នេះ​បាន​បង្កើត​ប្រូ​ហ្វា​ល់ Facebook ក្លែងក្លាយ​ជាច្រើន និង​កំពុង​ប្រើប្រាស់​វា​ដើម្បី​ទាក់ទង​ក្រុមមន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ទាំង​អតីត និង​បច្ចុប្បន្ន​។ 

​    ​ដោយ​ទំនង​ដូចជា​កាន់​ដោយ​ស្រី​ស្អាត គណនី Facebook ទាំងនោះ​ត្រូវបាន​ដំណើរការ​ដោយ​ក្រុម​ចារកម្ម​របស់​គីម ជុង​អ៊ុន ដែល​ប្រើ​គណនី​ទាំងនោះ​ដើម្បី​យកការណ៍​សម្ងាត់​ពី​ពួក​មន្ត្រី​ដែល​ឆាប់​ជឿ​និង​លង់សម្តី​ស្រី​ស្អាត​។ 

​    ​កាលពីពេល​កន្លងទៅ ចារនារី​សិច​ស៊ី​របស់​កូរ៉េខាងជើង​ត្រូវបាន​បញ្ជូន​ដើម្បី​ផ្តោត​គោលដៅ​លើ​មន្ត្រី​មាន​ឥទ្ធិពល​កូរ៉េខាងត្បូង​នៅក្នុង​និង​ក្រៅ​ស្រុក ប៉ុន្តែ​វិធីសាស្ត្រ​ថ្មី​នេះ​មិនចាំបាច់​ទាក់ទង​ជួប​មុខ​គ្នា​ផ្ទាល់​ទេ​។ 

​    ​ដំណឹង​នេះ​ត្រូវបាន​ទម្លាយ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េខាងត្បូង (NIS) កាលពីដើម​ឆ្នាំនេះ​។ 

​    ​មន្ត្រី​ម្នា​ក់នៅ NIS ត្រូវបាន​កាសែត​កូរ៉េខាងត្បូង Chosun Ilbo ដកស្រង់​សម្តី​ដោយ​ទទូចថា កុំ​ទទួលយក​សំណើសុំ​ធ្វើ​មិត្ត​ដោយ​មិនបាន​រំពឹងទុក​ពី​ជន​មិន​ស្គាល់មុខ​។​

​    ​មន្ត្រី​នៅ NIS និយាយថា "​ប្រសិនបើ​ស្រី​ស្អាត​ប្លែក​មុខ​ចង់​ធ្វើ​មិត្ត​នៅលើ Facebook អ្នក​គួរ​បដិសេធ​"​។ 

​    ​ពួក​មន្ត្រី​នៅ NIS បាន​និយាយថា ចារកម្ម​របស់​គីម ជុង​អ៊ុន​ក៏​ធ្លាប់​ផ្ញើ​អ៊ីមែល​បន្លំ​ខ្លួន​ធ្វើជា​អ្នកតំណាង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ផងដែរ​។ 

​    ​គណនី​វេ​ប​សាយ​ដែលជា​កម្មសិទ្ធិ​របស់​ម​ន្ត្រី​រដ្ឋាភិបាល​និង​យោធា​កូរ៉េខាងត្បូង​ចំនួន ៤០ នាក់​ត្រូវបាន​ប្លន់​យកតាម​វិធី​នេះ​៕

​ប្រភព​៖ ដេលី​ស្តា

adverise with khmeread

មតិយោបល់