adverise with khmeread 1

សមជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​មែន​! សិស្ស​ម្នាក់នេះ​អៀវ​មិត្ត​ខ្វិន​ជើង​ទៅ​រៀន​រាល់ថ្ងៃ​អស់ ៣ ឆ្នាំ​ហើយ​

    ​ជា​រៀងរាល់ថ្ងៃ​រយៈពេល ៣ ឆ្នាំ​មកនេះ យុវជន Xie Xu បាន​អៀវ​មិត្ត​រួម​ថ្នាក់​ខ្វិន​ជើង​របស់គាត់​ទៅ​សាលា ដោយសារ Zhang Chi កើត​ជំងឺ​ខ្សោយ​សាច់ដុំ ដែល​នេះ​ជា​ជំងឺ​កើតចេញ​មកពី​ខ្សោយ​សាច់ដុំ​លលាដ៍ក្បាល​និង​អាច​ពន្យឺត​អាយុ​ឱ្យ​ខ្លី​ទៀតផង​។ មិនយូរ​មិនឆាប់​ទេ អ្នក​ទាំង ២ នឹងត្រូវ​បាន​បំបែក​ពីគ្នា​នៅពេលដែល​ពួកគេ​រៀន​នៅ​មហាវិទ្យាល័យ​ខុសគ្នា ហើយ​នៅពេលនោះ Zhang Chi នឹងត្រូវ​ពឹង​លើ​ខ្លួនឯង​។​

​    ​យ៉ាងហោចណាស់ Xie Xu ធ្វើដំណើរ​ជាច្រើន​ជើង​ជាមួយ​មិត្តភក្តិ​របស់គាត់​ក្នុង​មួយថ្ងៃ ក្នុង​រយៈពេល ២០០ ថ្ងៃ​ក្នុង​មួយឆ្នាំ ហើយ​រូបគេ​ថែមទាំង​នាំយក​អាហារ​ឱ្យ Zhang Chi រៀងរាល់ថ្ងៃ​ទៀតផង​។ ក្រៅពី​ទំនាក់ទំនង​ដ៏​អស្ចារ្យ​នេះ អ្នក​ទាំង ២ ក៏​ជា​សិ​ក្ស​ពូកែ​នៅក្នុង​ថ្នាក់​ពួកគេ​ផងដែរ​។​

​    ​នាយករង​សាលា Daxu High School បាន​និយាយថា "Xie…​បានបង្ហាញ​ពី​ឥទ្ធិពល​វិជ្ជមាន​លើ​សិស្ស​ដទៃទៀត ដែល​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ Zhang​។ ជាមួយ​ការជួយ​របស់​ពួកគេ Zhang មិនដែល​មក​រៀន​ខក​ម្តងណា​ឡើយ​"​។​

​    ​របាយការណ៍​សិទ្ធិមនុស្ស​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​លើកឡើង​ពី​ប្រទេស​ចិន​បានឱ្យដឹងថា កុមារ​គ្រប់​អាយុ​ចូលរៀន​ចំនួន ២៤៣.០០០ នាក់​ជាមួយ​ពិការភាព​មិនបាន​ចូលរៀន​នោះទេ​៕

adverise with khmeread
ប្រភព៖ Chinadaily

មតិយោបល់