adverise with khmeread 1

ប្រឡង​ធ្លាក់​បាក់​ឌុប​អស់សង្ឃឹម​? មើល​លោកយាយ​ម្នាក់នេះ គាត់​រំភើបចិត្ត​រហូត​ស្រក់​ទឹកភ្នែក​ពេល​ទទួល​សញ្ញាបត្រ​បាក់​ឌុប​នៅ​អាយុ ៩៧ ឆ្នាំ​

    ​លោកយាយ Margaret Thome Bekema វ័យ ៩៧ ឆ្នាំ មិន​ធ្លាប់​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ Grand Rapids Catholic Central High School រដ្ឋ Michigan សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៣៦ ដូចដែល​គាត់​បាន​រំពឹងទុក​នោះទេ​។ ផ្ទុយទៅវិញ ក្នុង​ឆ្នាំ ១៩៣២ គាត់​ត្រូវតែ​បង្ខំចិត្ត​ឈប់រៀន​ដើម្បី​មើលថែ​បងប្អូន និង​ម្តាយ​ដែលមាន​ជំងឺមហារីក​។​

​    ​ទោះយ៉ាងណា ដោយសារ​សាច់ញាតិ​ឆ្ងាយ​ម្នាក់ លោកយាយ Bekema បានទទួល​សញ្ញាបត្រ​កិត្តិយស គឺ ៧៩ ឆ្នាំ​បន្ទាប់ពី​គាត់​បាន​សន្ម​ត់​ថា គាត់​នឹង​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នោះ​។​

​    ​លោកយាយ​បាន​ប្រាប់​កាសែត Mlive ថា "​ខ្ញុំ​សូម​អរគុណ​អ្នក​អស់ពី​បេះដូង​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវតែ​ឈប់​ពីសា​លា​ដើម្បី​មើលថែ​គ្រួសារ​។ វា​ពិតជា​ពិបាក​ណាស់​! អ្នក​មិនដឹងថា​វា​ពិបាក​ប៉ុនណា​នោះទេ​។ ខ្ញុំ​ពិតជា​ស្រឡាញ់​វិទ្យាល័យ ហើយ​ខ្ញុំ​មាន​មិត្តភក្តិ​ច្រើនណាស់​"​។​

​    ​នាយក​សាលា លោក Greg Deja បាន​បន្ថែមថា "​ជីវិត​របស់គាត់​ពោរពេញ​ដោយ​ការលះបង់​ខ្ពស់​។ វា​ពិតជា​ការជំរុញ​ទឹកចិត្ត និង​បំផុស​គំនិតល្អ​ណាស់​សម្រាប់​សហគមន៍រ​បស់​យើង ពីព្រោះ​ជម្រើស​របស់​លោកយាយ​តំណាងឱ្យ​រាល់​តម្លៃ​ស្នូល ដែល​យើង​បង្រៀន​ទៅដល់​សិស្ស​គ្រប់គ្នា​"៕

 

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់